ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាលនៅរស់ចូលចិត្តពាក់មាស ដល់ស្លាប់ទៅសាច់ញាតិសុខចិត្តយកមាសទាំងដុំៗមកពាក់ឲ្យទៀត

    BY Khmernote Media April 6, 2018
    កាលនៅរស់ចូលចិត្តពាក់មាស ដល់ស្លាប់ទៅសាច់ញាតិសុខចិត្តយកមាសទាំងដុំៗមកពាក់ឲ្យទៀត

    ពិធីបុណ្យសពរបស់មហាសេដ្ឋីវ័យក្មេងម្នាក់បានក្លាយទៅជាពិធីបុណ្យសព ដែលបានចំណាយលុយច្រើនបំផុតគឺប្រមាណជា ១៥០,០០០​ដុល្លារ។ សេដ្ឋីក្មេងនេះរូបនេះមានឈ្មោះថា Sheron Sukhedo អាយុ៣៣ឆ្នាំ រស់នៅលើកោះ Trinidadian អាមេរិកខាងត្បូង គាត់ជាអ្នកជំនួញផ្នែកចលនវត្ថុដ៏ល្បី និងមានទ្រព្យសម្បត្តិច្រើនមហាសាល។

    កាលពីសប្តាហ៍មុន គាត់ត្រូវបានគេបាញ់សម្លាប់ ខណៈដែលគាត់កំពុងបើករថយន្តទៅផ្ទះម្តាយក្មេករបស់គាត់។ ពេលនៅរស់សេដ្ឋីក្មេងរូបនេះចូលចិត្តពាក់គ្រឿងអលង្ការធ្វើពីមាសថ្លៃៗខ្លាំងណាស់។ ដូចនេះពេលដែលគាត់ស្លាប់ក្រុមគ្រួសាររបស់គាត់បានរៀបចំធ្វើក្តារមឈូសធ្វើពីមាសដែលមានតម្លៃ ៥០,០០០ ដុល្លារ និងបំពាក់គ្រឿងអលង្ការធ្វើពីមាសមានតម្លៃសរុប ១០០,០០០ ដុល្លារ។

    ដូចនេះគ្រាន់តែចំណាយលើមឈូស និងគ្រឿងអលង្ការគឺអស់ចំនួន ១៥០,០០០ ដុល្លារទៅហើយ នេះមិនទាន់សរុបទាំងការចំណាយផ្សេងៗផង។ តួលេខនេះបានធ្វើឲ្យពិធីបុណ្យនេះក្លាយជាពិធីបុណ្យដែលចំណាយអស់ច្រើនបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay