ខ្មែរណូត

ស្វែងរក

  • PR

    Yamaha បញ្ចេញម៉ូតូថ្មីរបស់ខ្លួន ចំនួន 3 ម៉ូដែល សុទ្ធតែស្អាតៗ

    BY Khmernote Media November 29, 2019
    Yamaha បញ្ចេញម៉ូតូថ្មីរបស់ខ្លួន ចំនួន 3 ម៉ូដែល សុទ្ធតែស្អាតៗ

    នៅក្នុងកម្មវិធីសម្ពោធម៉ូតូថ្មីរបស់ក្រុមហ៊ុន គង់ នួន គ្រុប ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះនៅសាខា Yamaha town បាក់ទូក គេបានសង្កេតឃើញថា ម៉ូតូ Yamaha ចំនួន 3 ម៉ូដែលត្រូវបានគេដាក់តាំងបង្ហាញអោយអតិថិជន ក៏ដូចជាអ្នកសារព័ត៌មានបានឃើញពីភាពស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង។ ម៉ូតូទាំង 3 ម៉ូដែលនោះមានដូចជា MT-15, MX-King និង X Ride ដែលសុទ្ធសឹងតែជាម៉ូតូដែលសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មីនេះតែម្តង។

    នៅក្នុងកម្មវិធីសម្ពោធនេះដែរ គេក៏សង្កេតឃើញថា ម៉ូតូ MT-15 បានក្លាយជាគោលដៅសំខាន់មួយចំពោះអ្នកសារព័ត៌មាន ក៏ដូចជាអតិថិជន ក្នុងការត្រួតពិនិត្យអំពីរូបរាងនិងលក្ខណៈពិសេសៗរបស់វា ដោយក្នុងនោះក្រុមហ៊ុន គង់ នួន គ្រុប ក៏បានប្រសិទ្ធិនាម អោយម៉ូតូនេះថាជាម៉ូតូស្ព័របែប Sport Bike ដែលមានរូបរាងស្រស់ស្អាត និងអាចបើកបរគ្រប់ស្ថានភាពផ្លូវ ហើយក៏ជាម៉ូតូបែបផ្សងព្រេងដ៏ពេញនិយមផងដែរ។

    ចំពោះ MT-15 នេះដែរត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាទំនើបៗដូចជា វាបានបំពាក់នូវម៉ាស៊ីនទំនើបថ្មីដែលប្រើបច្ចេកវិទ្យា Blue Core កម្លាំងម៉ាស៊ីន 155cc មានបានប្រអប់លេខចំនួន6វគ្គ ប្រើជាមួយស៊ីមីប្រភេទ DIAsII និងប្រព័ន្ធ VVA។ វាក៏បានបំពាក់មុខងារ Slipper Clutch ដែលជួយសម្រួលដល់ការប្រើប្រាស់ អំប្រ៊ីយ៉ា អោយកាន់តែស្រួលជាងមុន និងកាត់បន្ថយការប្រើកម្លាំងដៃរបស់អ្នកបើកបរ។ លើសពីនេះទៅទៀតនោះគឺវាបានបំពាក់នូវចង្កៀងមុខប្រភេទ Mono Focus LED ដែលផ្ដល់ពន្លឺភ្លឺច្បាស់ជាមួយ អមនឹងកញ្ចក់ប៉ោងរបស់វា បញ្ចេញពន្លឺកាន់តែភ្លឺល្អ និងបានចំងាយឆ្ងាយថែមទៀតផង។

    ចំណែកឯកុងទ័ររបស់វាវិញត្រូវបានបំពាក់ជាប្រភេទ LCD ផ្តល់ភាពងាយស្រួលនិងបង្ហាញអំពីព័ត៌មានផ្សេងៗបានកាន់តែច្បាស់ល្អ ហើយកាន់តែពិសេសទៀតនោះគឺ តួខ្លួនរបស់វាត្រូវបានគេផលិតឡើងមានលក្ខណៈពិសេស ជាប្រភេទ Deltabox ដែលមានភាពរឹងមាំ និងរក្សាលំនឹងបានល្អ បូករួមជាមួយបូមប្រភេទ UP Side Down ធ្វើអោយអ្នកបើកបរមានអារម្មណ៍ថា មានសុវត្ថិភាពខ្ពស់ មិនថាបើកបរនៅក្នុងស្ថានភាពផ្លូវបែបណានោះទេ។ ចំពោះតំលៃរបស់ MT-15 នេះវិញគឺវាមានតំលៃ $3,500 និងមាន 3 ពណ៌សម្រាប់ជ្រើសរើស៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay