តើនារីគួរតែងូតទឹកពេលយប់ រឺពេលថ្ងៃទើបទទួលបានសុខភាពស្បែកបានល្អ?
យើងដឹងហើយថាការងូតទឹកគឺជារឿងសំខាន់មួយ ព្រោះថាវាជួយសំអាតមេរោគចេញពីរាងកាយរបស់យើង។ តែអ្នកពុំធ្លាប់ដឹងទេថាការងូតទឹកនៅពេលណាខ្លះដែលជួយដល់ស្បែករបស់អ្នកនោះ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការងូតទឹក ថាតើអ្នកគួរតែងូតទឹកនៅពេលណាទើបល្អសម្រាប់រាង្គកាយក៏ដូចជាស្បែក៖
១. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលយប់៖ បើសិនជាអ្នកចូលចិត្តងូតទឹកនៅពេលយប់នោះគឺជាពេលមួយដ៏ល្អបំផុត ពីព្រោះយើងមកពីខាងក្រៅ រឺក៏ធ្វើការហត់តែងតែមានធ្លូលីដីជាប់ខ្លួន និងមានញើសនៅជាប់ស្បែករបស់អ្នក ដូចនេះបើ សិនជាអ្នកងូតទឹកនៅមុនពេលចូលគេងគឺជាពេលដ៏ត្រឹមត្រូវ លើសពីនេះវាជួយដល់បញ្ហស្បែករបស់អ្នកទៀតផង និងអាចធ្វើឲ្យអ្នកគេងលក់យ៉ាងស្កប់ស្កល់។

២. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលព្រឹក៖ ច្បាស់ណាស់ការដែលអ្នកងូតទឹកនៅពេលព្រឹកក៏ជាពេលដ៏ល្អមួយផងដែរ ព្រោះថាការដែលងូតទឹកនៅពេលព្រឹកជាជួយដាស់ស្មារតីអ្នក ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាហើយចង្វាក់ចរន្តនៃរាងកាយរបស់អ្នកអាចបង្កើនសីតុណ្ហភាពរាងកាយអ្នកកាន់តែល្អ។ ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណនៅពេលព្រឹក ព្រោះវាជួយសំអាតមេរោគនៅលើខ្លួនរបស់អ្នក តែយ៉ាងណាអ្នកត្រូវចាំថា មុននឹងធ្វើការសំអាតខ្លួនត្រូវចាំដល់ចរន្ដនៃរាងកាយមកជាធម្មតាវិញសិនចាំធ្វើការសំអាតខ្លួន។

៣. អត្ថប្រយោជន៍នៃការងូតទឹកនៅពេលរសៀល៖ ការងូតទឹកនៅពេលរសៀលក៏មិនខុសពីការងូតទឹកនៅពេលយប់ប៉ុន្មានដែរ ព្រោះថាការងូតទឹកនៅពេលរសៀលគឺវាជាជំនួយជួយដល់ស្បែក និងផ្ដល់ឲ្យអ្នកគេងលក់បានស្រួល។ ម៉្យាងវិញទៀតជាជួយឲ្យរក្សាស៊ីតណ្ហភាពក្នុងរាងកាយអ្នកឲ្្យមានតុល្យភាពល្អ។
៤. តើការងូតទឹកពេលយប់ និងពេលថ្ងៃពេលណាល្អជាង?
ក្រោយពីធ្វើការបកស្រាយខាងលើយើងឃើញថាការងូតទឹកនៅពេលយប់គឺមានប្រសិទ្ធិភាពជាជាងការងូតទឹកនៅពេលថ្ងៃ ព្រោះថាការងូតទឹកនៅពេលយប់បានធ្វើឲ្យស៊ីតណ្ហភាព ក៏ដូចជាចង្វាក់បេះដូងរបស់អ្នកនៅថេរបានល្អ លើសពីនេះជួយធ្វើឲ្យស្បែករបស់អ្នកមានសំណើមនិងជួយកំចាត់មេរោគនៅលើស្បែករបស់អ្នក ហើយជួយឲ្យអ្នកបានគេងស្កប់ស្កល់ពេញមួយយប់៕

អត្ថបទ៖ Sai
ប្រភព៖timesofindia