ហួសចិត្ត ! ច្រណែនហាងគេមានអតិថិជនច្រើនជាង ម្ចាស់ហាងមីមួយកន្លែងហ៊ានធ្វើដល់ថ្នាក់នេះ
ប្រទេសចិន ៖ ការប្រកួតប្រជែងលើអាជីវកម្មធ្វើអោយមនុស្សមិនមានភាពយោគយល់លើគ្នា មិនត្រឹមប៉ុណ្ណោះថែមទាំងហ៊ានធ្វើរឿងខុសច្បាប់មួយចំនួនទៀតដើម្បីតែផលចំនេញ។ ប្រភពព័ត៌មានក្នុងស្រុកមួយរបស់ចិនបានចុះផ្សាយរឿងហួសចិត្តមួយ ដែលម្ចាស់ហាងមីមួយកន្លែង បែរជាលួចទៅនោមដាក់ក្នុងឆ្នាំងស៊ុបរបស់ហាងដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន។ តាមរយៈសម្តីម្ចាស់ហាងមីរងគ្រោះបានប្រាប់អោយដឹងថា ថ្ងៃមួយគាត់សង្កេតឃើញថាស៊ុបសាច់គោខ្លួនដែលបានស្តុកទុកមានក្លិនមិនល្អខុសពីប្រក្រតី។

ដោយខ្លាចមានផលមិនល្អប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ គាត់បានដាក់កាមេរ៉ាសុវត្ថិភាពមួយសំរាប់ត្រួតពិនិត្យមើលនៅក្នុងផ្ទះបាយរបស់ភោជនីយដ្ឋានខ្លួន។ បន្ទាប់ពីបានដាក់កាមេរ៉ាសុវត្ថិភាព គាត់ក៏បានប្រទះឃើញម្ចាស់ហាងមីម្នាក់ទៀតដែលរកស៊ីក្នុងតំបន់នេះដែរ ចូលមកក្នុងផ្ទះបាយហាងរបស់ខ្លួន ដាក់អ្វីម៉្យាងចូលទៅក្នុងឆ្នាំងស៊ុបរបស់គាត់។ គេបន្តចាក់ចូលទៅក្នុងផ្សេងទៀត រឹតតែហួសហេតុនោះគឺគេថែមទាំងបាញ់នោមដាក់ចូលក្នុងឆ្នាំងស៊ុបនោះទៀត។ ខណៈពេលដែលរឿងមិនទាន់ទទួលបានការបកស្រាយច្បាស់នេះ មនុស្សជាច្រើនគិតថាវាបណ្តាលពីភាពប្រណែនដែលហាងនេះទទួលបានអតិថិជនច្រើនជាងហាងរបស់ខ្លួន៕



អត្ថបទ ៖ Mali
ប្រភព ៖ nextshark