អ្នកចែកខិតប័ណ្ណមុខក្លោងទ្វារសាលាម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយពីប្រទះឃើញថាបានធ្វើទង្វើរមិនសមរម្យបែបនេះដាក់ក្មេងស្រីៗ
ប្រទេសចិន ៖ ក្មេងស្រីតែងត្រូវបានជនខិលខូចមួយចំនួនបន្លំធ្វើការកេងចំនេញក្រោមរូបភាពផ្សេងៗពីគ្នាជាច្រើន តែយ៉ាងណាពួកគេនៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីចាប់ខ្លួនបុរសវ័យ៦១ឆ្នាំម្នាក់ បន្ទាប់ពីគេបានធ្វើការបន្លំប៉ះពាល់រាងកាយរបស់ក្មេងស្រីៗសិស្សសាលា។

ប៉ូលិសបានធ្វើការស្វែងរកចាប់ខ្លួនបុរសម្នាក់នេះក្រោយពីវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ និងចែករំលែកបន្តគ្នាជាច្រើន។ ឃ្លីបវីដេអូនេះបានបង្ហាញសកម្មភាពបុរសវ័យ៦១ឆ្នាំនេះឈរចែកខិតប័ណ្ណនៅមាត់ច្រកចូលសាលារៀនមួយកន្លែង។ ក្រោមរូបភាពចែកខិតប័ណ្ណនេះ បុរសចំណាស់នេះបានព្យាយាមរុញដៃរបស់គាតទៅប៉ះជាមួយនឹងដើមទ្រូងក្មេងស្រីជាច្រើនដែលបានដើរឆ្លងកាត់កន្លែងដែលគាត់កំពុងឈរនោះ។ ប៉ូលិសបានឃាត់ខ្លួនបុរសនោះយកមកសាកសួរ និងបន្តដាក់ទោសទៅតាមនីតិវិធីច្បាប់៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook