ខ្មែរណូត

ស្វែងរក

  • PR

    ECCO VITRUS™ MONDIAL កាន់តែទាន់សម័យ – កាន់តែមានផាសុកភាព

    BY Khmernote Media December 6, 2019
    ECCO VITRUS™ MONDIAL កាន់តែទាន់សម័យ – កាន់តែមានផាសុកភាព

    អ្នកជំនួញទាន់សម័យបច្ចុប្បន្នកាន់តែរីករាយ និង ពេញចិត្ត ជាមួយនឹងផាសុកភាពរបស់ស្បែកជើងម៉ូតថ្មី VITRUS™ MONDIAL របស់ ECCO ដែលរួមបញ្ចូលគ្នារវាងភាពទាន់សម័យ និងការច្នៃប្រឌិតខ្ពស់ ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលធ្វើអោយស្បែកជើងបែបអ៊ឺរ៉ុបមួយនេះសមស្របបំផុតសម្រាប់ឈុតអាវធំរបស់អ្នក។ ជាមួយនឹងរបកគំឃើញថ្មីនៅក្នុងឈុតស្បែកជើងផ្លូវការ (ស្បែកជើងប៊ូ) សម្រាប់បុរស ម៉ូដែល VITRUS™ MONDIAL នេះជាម៉ូដែលថ្មីរបស់ក្រុមគ្រួសារស្បែកជើង VITRUS ដែលរួមបញ្ចូលគ្នារវាងរបកគំឃើញថ្មីលើផាសុកភាពរបស់ម៉ាក Danish ជាមួយនឹងទ្រនាប់ជើងខាងក្រៅធ្វើពីស្បែកសុទ្ធ។

    សម្រាប់សុភាពបុរសទាន់សម័យដែលគិតពីគុណភាព និងភាពច្នៃប្រឌិតថ្មី

    ECCO VITRUS™ MONDIAL ជាជម្រើសដ៏សមស្របបំផុត សម្រាប់សុភាពបុរសនៅក្នុងទីក្រុងដែលមមាញឹកជាមួយការងារ និងមុខរបរជាផ្លូវការរបស់ខ្លួន ហើយមានតំរូវការទៅលើម៉ូតស្បែកជើងដែលល្អបំផុតសក្ត័សមនឹងឈុតអាវធំ សម្រាប់គ្រប់ជំនួបពាណិជ្ជកម្មផ្សេងៗ ជាពិសេសកាន់តែផ្តល់ភាពជឿជាក់លើគ្រប់ឈុតសំលៀកបំពាក់ ជាមួយភាពទាក់ទាញដែលពុំធ្លាប់មាន។ សូមមកកាន់ហាង ECCO ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងស្វែងយល់ពីទ្រនាប់ស្បែកជើងបែបបុរាណមួយនេះដែលធ្វើពីស្បែកសុទ្ធជាមួយគុណភាពលំដាប់ខ្ពស់ ទាន់សម័យបែបអភិជន សម្រាប់គ្រប់កម្មវិធីផ្លូវការ ជាពិសេសជាប្រភេទស្បែកជើងដែលដេរដោយដៃផ្ទាល់ ធ្វើអោយរាងរបស់ស្បែកជើងសមនឹងប្រអប់ជើងរបស់អ្នកប្រើប្រាស់។

    កាន់តែទាន់សម័យ និងកាន់តែមានផាសុកភាព

    ចាប់ពីពេលដំបូងដែលសុភាពបុរសទាន់សម័យប្រើស្បែកជើង VITRUS™ MONDIAL គឺជាពេលដែលពួកគេអាចរីករាយជាមួយនឹងម៉ូតបែបបុរាណ និងមានតែមួយគត់ដែលជានិមិត្តសញ្ញាណនៃផាសុកភាព និងភាពស្រាលរបស់ម៉ាក ECCO។ ដូចទៅនឹងក្រុមគ្រួសាររបស់ស្បែកជើងម៉ូដែល VITRUS ម៉ូតថ្មីនេះមានទ្រនាប់ជើងទន់ និង ធន់ខ្ពស់ស្រដៀងនឹងស្បែកជើងសម្រាប់ប្រើទូទៅ។ ហេតុដូច្នេះហើយ សុភាពបុរសទាំងអស់លែងបារម្ភពីបញ្ហាគ្មានផាសុកភាព ទំងន់ធ្ងន់ រឺងាយខូច ដែលតែងតែជួបប្រទះពេលប្រើប្រាស់ស្បែកជើងផ្លូវការ(ស្បែកជើងប៊ូ)។

    បច្ចេកវិទ្យាបង្កើតថ្មី

    គ្រប់ស្បែកជើងរបស់ម៉ូដែល VITRUS™ ទាំងអស់សុទ្ធតែប្រើបច្ចេកវិទ្យាថ្មីរបស់ម៉ាក ECCO ដែលអោយឈ្មោះថា FLUIDFORM™ ដែលជាបច្ចេកវិទ្យាផ្តល់ផាសុកភាពផ្ទាល់ និង ធ្វើអោយជើងរបស់អ្នកទទួលបានផាសុកភាពពីស្បែកជើងដែលពុំធ្លាប់ទទួលបានពីមុនមក។ បច្ចេកវិទ្យា FLUIDFORM™ ជាបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីផ្តល់អោយទ្រនាប់ជើងនូវតុល្យភាពរវាងលក្ខណៈទន់ និង លក្ខណៈធន់ខ្ពស់ រួមបញ្ចូលលក្ខណៈពិសេសដែលអាចសមល្មមត្រូវទៅនឹងទំរង់ជើងរបស់អ្នក ជាពិសេសភាពជាប់បានយូររវាងបាតស្បែកជើង និងតួស្បែកជើង។ លើសពីនេះទៅទៀត គែមរបស់ស្បែកជើងត្រូវបានរចនាបទដោយយោងទៅតាមទំរង់ជើងពីធម្មជាតិ ដែលធ្វើអោយជើងរបស់អ្នកកាន់តែមានផាសុកភាពនៅពេលប្រើប្រាស់។ កាន់តែពិសេស ជាមួយការវិវត្តរបស់ម៉ូដែលVITRUS™ គ្រប់ស្បែកជើងទាំងអស់សុទ្ធតែមានកែងស្បែកជើងដែលមានពុម្ពរំលាយចូលជាមួយបាតស្បែកជើងផ្ទាល់ ធ្វើអោយលោកអ្នកទទួលបានផាសុកភាពកាន់តែខ្លាំងនៅពេលប្រើ។

    ECCO VITRUS™ MONDIAL

    ផ្តល់អោយលោកអ្នកនូវស្បែកជើងផ្លូវការដែលមានរចនាម៉ូដថ្មីធ្វើពីស្បែកសុទ្ធ និង ផលិតដោយផ្ទាល់នៅរោងចក្ររបស់ក្រុមហ៊ុន ECCO មានពណ៌ច្រើនសម្រាប់ជ្រើសរើសទៅតាមតំរូវការរបស់លោកអ្នក ជាពិសេសអាចអោយលោកអ្នកប្រើប្រាស់បាននៅគ្រប់កម្មវិធីផ្លូវការនានា។ ស្បែកជើងផ្លូវការដែលរចនាម៉ូតដោយគ្រួសារ Danish នេះផ្តល់អោយអ្នកជំនួញជាច្រើននូវផាសុកភាព និងភាពជឿជាក់នៅគ្រប់កម្មវិធីជំនួបប្រជុំផ្សេងៗ ការធ្វើដំនើរក្នុងព្រលានយន្តហោះ ក៏ដូចជាក្នុងកម្មវិធីអាហារពេលល្ងាចផ្លូវការផងដែរ។

    ពត៌មានពីផលិតផល ECCO

    ផលិតផលម៉ាក ECCO ជាផលិតផលម៉ាកស្បែកជើងលំដាប់ថ្នាក់ពិភពលោក ដែលរួមបញ្ចូលគ្នារវាងម៉ូតទាន់សម័យ និង ផាសុកភាព។ ភាពជោគជ័យរបស់ផលិតផលម៉ាក ECCO គឺបង្កើតឡើងដោយសារគុណភាពរបស់ផលិតផលផ្ទាល់ដែលធ្វើពីស្បែកសុទ្ធ។ ក្រុមហ៊ុន ECCO ជាម្ចាស់ផ្ទាល់ និង គ្រប់គ្រងផ្ទាល់ទៅលើចង្វាក់ផលិតកម្ម ចាប់ពីដំនាក់ការដេរ រហូតដល់ដំនាក់កាលផលិតចុងក្រោយនិង ដំនាក់កាលដាក់លក់ដុំ និង លក់រាយលើទីផ្សារ។ ផលិតផលម៉ាក ECCO ត្រូវបានដាក់លក់នៅប្រទេស 90 ទូទាំងពិភពលោក និងមានហាងរហូតដល់ទៅ 2,200 កន្លែងដែលជាហាងផ្ទាល់របស់ ECCO និង ហាងលើសពី 14,000 កន្លែងជាហាងលក់បន្ត។ ក្រុមហ៊ុន ECCO ជាក្រុមហ៊ុនប្រភេទគ្រួសារដែលរកឃើញនៅឆ្នាំ 1963 នៅប្រទេស Denmark ហើយបច្ចុប្បន្នមានបុគ្គលិករហូតដល់ 21,000 ទូទាំងពិភពលោក។

    ដើម្បីស្វែងយល់កាន់តែច្បាស់ពីផលិតផលម៉ាក ECCO សូមកុំភ្លេចមកកាន់ហាង ECCO ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៅផ្សារទំនើប អេអ៊នទី ១ ជាន់ផ្ទាល់ដី ដែលនឹងបើកសម្ឋោធនៅត្រីមាសទី៤ ឆ្នាំ២០១៩ នេះ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay