ខ្មែរណូត

ស្វែងរក

  • PR

    ភីអិនអិន បន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ លើកកម្ពស់ឧស្សាហកម្មភាពយន្តនៅកម្ពុជា

    BY Khmernote Media December 9, 2019
    ភីអិនអិន បន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ លើកកម្ពស់ឧស្សាហកម្មភាពយន្តនៅកម្ពុជា

    កាលពីខែវិច្ឆិកាកន្លងទៅ ស្ថានីយ៍ទូរទស្សន៍PNN បានបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែររបស់ខ្លួនក្នុងម៉ោងមាស រួចជាស្រេចហើយ ដែលចាក់ផ្សាយក្នុងរយៈពេល១ម៉ោង និង៣០នាទី ចាប់ពីម៉ោង៧ និង៣០នាទី ដល់៩យប់ មានដូចជារឿង«តួគេ ខ្ញុំសម្តែង» និងរឿង «អ្នកម៉ាក់វ័យក្មេង »។ ដោយឡែក ឈានចូលដល់ខែមករា ឆ្នាំ២០២០ ខាងមុខនេះ PNN នឹងបន្ថែមការចាក់ផ្សាយភាពយន្តភាគខ្មែរបន្ថែមទៀតដោយមាន ដូចជារឿង«បំណុលម្តាយ», និងរឿង”អ្នកម៉ាក់វ័យក្មេង» ចាប់ពីម៉ោង ០៧ យប់ រហូតដល់០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ដូចនេះ ទស្សនិកជនអាចទស្សនារឿងភាគខ្មែរបានពីររឿង រយៈពេលពីរម៉ោងនេះ។

    ជាមួយនឹងការបន្ថែមម៉ោងផ្សាយនេះដែរ គឺបានសបញ្ជាក់ឱ្យឃើញថា PNN ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមលើកស្ទួយវិស័យឧស្សាហកម្មទូរទស្សន៍នៅកម្ពុជា។ ក្នុងបំណងនេះ PNN នឹងវិនិយោគទឹកប្រាក់ដល់ទៅខ្ទង់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តន៍គម្រោងផែនការរបស់ខ្លួន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍ទូរទស្សន៍មួយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ធ្លាប់បានដាក់ការវិនិយោគលើភាពយន្តខ្មែរក្នុងទឹកប្រាក់ខ្ទង់លានដុល្លាររួចទៅហើយ ចាប់តាំងពីបើកដំណើរការកាលពីនៅឆ្នាំ២០១៤មកម្ល៉េះ។
    កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការផ្សាយរបស់ភីអិនអិនបានបញ្ជាក់ថា ៖ កន្លងមករឿងជាច្រើនដូចជា «រឿង ភក្ដីស្នេហ៍ទ្វេរភព, រឿង ពស់កេងកង ,រឿង សមុទ្រទឹកភ្នែក រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ និងខ្សែរឿងខ្មែរយើងមួយទៀតនោះ គឺរឿង«ភរិយាសម័យថ្មី » សុទ្ធសឹងតែជារឿងភាគខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តទូរទស្សន៍ភីអិនអិន។

    កញ្ញាបានឱ្យដឹងបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បាននឹងកំពុងផលិតខ្សែភាពយន្តភាគខ្មែរប្រមាណជា៥០០ម៉ោង សម្រាប់ឆ្នាំ២០២០មានដូចជា រឿង«សង្គ្រាមមរតក », «អ្នកទី៣ », និងរឿង«ឥទ្ធិពលស្នេហ៍ក្នុងបណ្តាសារភ្លើង » ជាដើម។ ទន្ទឹមនឹងនេះដែរ វត្តមានតារាកម្ពុជាដែលរំពឹងនឹងចូលរួមសម្តែង រួមមាន លោកអេតវីន លោក ខាត់ វៃហាង កញ្ញា ស៊ិន យូប៊ិន កញ្ញា ចេឡាង លោក លឹម ជាឡាយ កញ្ញា ដួង ម៉ានិច ប្រុស ខួច និង ឃឹម សានិត ។

    សូមបញ្ជាក់ថា ភាពយន្តភាគខ្មែរ «តួគេ ខ្ញុំសម្តែង និងរឿង«អ្នកម៉ាក់វ័យក្មេង » ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍PNN ចាប់ពីម៉ោង ៧និង៣០នាទី ដល់ម៉ោង៩យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។

    https://www.facebook.com/PNNTVCambodia/videos/741047556387677/?t=0

    https://www.facebook.com/PNNTVCambodia/videos/1727315034066502/?t=0

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay