តារាចម្រៀង ខាន់ ជេមស៍ បង្ហាញសាប៊ូលាងមុខថ្មី សម្រាប់សម្អាតស្បែកមុខ និងធ្វើឲ្យស្បែកស្រស់ស្អាត
សាប៊ូលាងសម្អាត និងថែរក្សាស្បែកមុខ ម៉ាល់ វី (Malve Natural Brightening Soap) គឺជាផលិតផលរបស់ប្រទេសថៃ ដែលបាននាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជាផ្តាច់មុខ ដោយតារាចំរៀងដ៏ល្បីរបស់កម្ពុជា គឺលោក ខាន់ ជេមស៍។ លក្ខណៈពិសេសរបស់សាប៊ូនេះគឺផ្សំឡើងពីវត្ថុធាតុដើម្បីធម្មជាតិ១០០% ដូចជាមង្ឃុត ស្ពឺ ដំឡូងព្រិល ប្រទាលកន្ទុយក្រពើជាដើម ដោយជួយលាងសម្អាតដល់ស្រទាប់ដ៏ជ្រៅរបស់ស្បែកមុខ កំចាត់បាក់តេរី និងភាពកខ្វក់នៅលើផ្ទៃមុខ ដែលជាមូលហេតុបង្កអោយស្បែកមុខមានបញ្ហាផ្សេង មិនតែប៉ុណ្ណោះក៏ជួយបំប៉នដល់ស្បែកមុខអោយមានសំណើម ភ្លឺថ្លា បែបធម្មជាតិផងដែរ។

លោកខាន់ ជេមស៍ ដែលជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា ផលិតផលសាប៊ូនេះគឺប្រើប្រាស់បានទាំងបុរស-នារី ហើយលោកសម្រេចចិត្តនាំចូលផលិតផលនេះមកចែកចាយក្នុងប្រទេសកម្ពុជា ក៏ដោយសារតែចង់អោយបងប្អូនទាំងអស់បានប្រើប្រាស់នូវផលិតធម្មជាតិដែលមានគុណភាព និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ ដែលអាចជួយបំពេញនូវក្តីស្រម៉ៃរបស់បងប្អូនបាន។ លោកក៏បានបន្តទៀតថាភាគច្រើនបងប្អូនយើង នៅពេលដែលចង់បានស្បែកមុខស្អាត គឺនឹងស្វែងរកផលិតផលនោះយកមកប្រើប្រាស់តែម្តង ហើយនៅពេលដែលប្រើប្រាស់រួចគឺភាគច្រើនមិនបំណងឡើយ ដោយសារតែបងប្អូនមើលរំលងការលាងសម្អាតស្បែកមុខដែលជាជំហានដំបូងក្នុងការថែរក្សាស្បែកមុខ ដូច្នេះមុននឹងប្រើប្រាស់ផលិតផលបំប៉នស្បែកមុខផ្សេងៗ បងប្អូនត្រូវតែលាងសម្អាតស្បែកមុខជាមុនសិន ដើម្បីកំចាត់បាក់តេរី និងភាពកខ្វក់ដោយសារធូលី និងផ្សែងឡានជាដើម រួចទើបប្រើប្រាស់ផលិតផលបំប៉នស្បែកមុខបន្ត។
បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែរើសតំណាងចែកចាយទូទាំងប្រទេសផងដែរ ចំពោះបងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងតាមរយ៖ Facebook: MALVE SKINCARE, Ig: malve_cambodia ឬ ទូរសព្ទ័លេខ 081991118 ។




