ខ្មែរណូត

ស្វែងរក

  • PR

    ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនភីអិនអិនចាប់ផ្តើមបង្កើនម៉ោងផ្សាយភាពយន្តភាគជាច្រើនរឿង

    BY Khmernote Media December 12, 2019
    ផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនភីអិនអិនចាប់ផ្តើមបង្កើនម៉ោងផ្សាយភាពយន្តភាគជាច្រើនរឿង

    ភីអិនអិន ដែលត្រូវបានគេស្គាល់ថាជាស្ថានីយ៍ទូរទស្សន៍ ឈានមុខផ្នែកភាពយន្តភាគខ្មែរ និងបរទេស នៅចុងឆ្នាំ ២០១៩នេះ បានបង្កើនម៉ោងចាក់ផ្សាយរឿងភាគពេលល្ងាចបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រិយមិត្ត និងទូរទស្សនិកជនដែលនិយមតាមដានរឿងភាគ។ ចាប់ពីថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានចាក់ផ្សាយភាពយយន្តភាគថៃ រឿង”កម្លាំងអធិដ្ឋាន” និងរឿង”ស្នេហ៍បញ្ច្រាសទិស” ដែលមានរយៈពេលរហូតដល់ ១ ម៉ោង៣០នាទី ចាប់ពីម៉ោង៩យប់ ដល់ម៉ោង១០ កន្លះយប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។

    ជាមួយគ្នានេះ គណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ភីអិនអិនបានឱ្យដឹងទៀតថា ការសម្រេចបន្ថែមម៉ោងផ្សាយភាពយន្តពេលល្ងាចរបស់ PNN ជាការឆ្លើយតបទៅនឹងការពេញនិយមតាមដានគាំទ្ររឿងភាគ ក៏ដូចជាការសំណូមពរយ៉ាងច្រើនពីសំណាក់បណ្តាទស្សនិកជន។ បើតាមតួរលេខ បង្ហាញយ៉ាងច្បាស់ថា សម្រាប់ឆ្នាំ២០១៩ PNN ទទួលបានអត្រាគាំទ្រពីប្រិយមិត្តទូរទស្សនិកជន៧,៣៣ ភាគច្រើននៅអំឡុងពេលម៉ោងផ្សាយម៉ោង៩យប់ ដល់១០យប់។ ខ្សែរឿងដែលទទួលបានការពេញនិយមបំផុតមានដូចជារឿង”គ្រូពេទ្យថងឯក” “ផ្កាយភ្លោះ និងរឿង”មកុដរាជនី” ដែលសុទ្ធសឹងជារឿងសម្តែងដោយតារាថៃល្បីៗដូចជាលោក Mario Maurer, Kimberly Ann Voltemas , Yaya Urassaya , Nadech Kugimiya និងកញ្ញា Preem Ranida ។

    ដោយឡែកសម្រាប់ភាពយន្តភាគក្នុងស្រុកវិញ ក៏មានការបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែរផងដែរ នៅម៉ោងមាស ឬម៉ោងPrime Time និងខ្សែរភាពយន្តល្បីៗផ្សាយនៅម៉ោង៦ ដល់ម៉ោង៧យប់។ ទន្ទឹមនឹងការបង្កើនម៉ោងផ្សាយរឿងភាគនេះ ភីអិនអិនក៏នឹងនាំយកនូវរឿងភាគខ្មែរសម្រាប់ឆ្នាំ២០២០មកបម្រើជូនជាចំណីចក្ខុដល់ទស្សនិកជនបន្តទៀត ដែលមានដូចជា រឿង”សព្វសិទ្ធិ រឿង”បំណុលម្ដាយ” រឿងសង្គ្រាមមរតក” និងរឿង ”ឥទ្ធពលស្នេហ៍ក្នុងភ្លើងបណ្តាសា” រួមទាំងខ្សែភាពយន្តភាគដទៃៗទៀត។ តារាកម្ពុជាយើងដែលរំពឹងនឹងចូលរួមសម្តែងក្នុងខ្សែរឿងទាំងនេះមានដូចជាលោក អែត វីន កញ្ញា ស៊ិន យូប៊ីន លោក ខាត់ វៃហាំង និងតារាសម្តែងជាច្រើនទៀត ។

    https://www.facebook.com/PNNTVCambodia/videos/843918796011389/?t=0

    ដោយឡែក រឿង “តួរខ្ញុំគេសម្តែង” និងរឿង«អ្នកម៉ាក់វ័យក្មេង» ក៏ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ចាប់ពីម៉ោង ៧ កន្លះ ដល់ម៉ោង៩យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រផងដែរ។ នៅដើមឆ្នាំ២០២០ឆាប់ៗនេះ ភាពយន្តភាគខ្មែរថ្មីមួយទៀត ដែលនឹងត្រៀមខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត គឺ រឿង«បំណុលម្តាយ» មានរយៈពេល២ម៉ោង ចាប់ពីម៉ោង៧ ដល់៩យប់ និងបន្ថែមម៉ោងផ្សាយនៅពេលយប់ចាប់ពីម៉ោង៩ ដល់ម៉ោង១០និង៣០នាទីយប់៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay