ត្រៀមៗ! “ភ្នំពេញអើយ បងនឹកអូន” ចុះថ្លៃយ៉ាងពិសេសកម្រ នៅពិព័រណ៍សៀវភៅកម្ពុជា
“ភ្នំពេញអើយ បងនឹកអូន” ប្រលោមលោកបែបមនោសញ្ចេតនាដែលធ្វើឲ្យអ្នកអានលង់ស្រលាញ់គ្រប់គ្នា ហើយកំពុងលក់ខ្លាំងនាចុងឆ្នាំ២០១៩ នោះ នឹងមានលក់បញ្ចុះតម្លៃពិសេស ២០% គឺពី ៣.៥០០០ រៀល មកត្រឹម ២៨.០០០ រៀល ក្នុងរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ នៅពិព័រណ៍សៀវភៅកម្ពុជា នាចុងសប្ដាហ៍នេះ។ យោងតាមអ្នកបោះពុម្ពផ្សាយ «តម្រា» បានឲ្យដឹងថា “ភ្នំពេញអើយ បងនឹកអូន” កំពុងលក់ដាច់ខ្លាំងនៅភ្នំពេញ និងតាមបណ្ដាខេត្ត ដោយលក់បានប្រមាណជាង ១៥០០ ក្បាលត្រឹមរយៈពេល ២ សប្ដាហ៍ប៉ុណ្ណោះ។
ក្រៅពីរឿងដែលកំពុងអន្ទងចិត្តអ្នកអានមួយនេះ «តម្រា» ក៏ដាក់បញ្ចុះតម្លៃ ២០% លើសៀវភៅគ្រប់មុខផងដែរ រួមមាន៖
១. អាគមបរព្រៃ (បែបមន្តអាគម)
២. ពេលវេលា (បែបទស្សនវិជ្ជា)
៣. បឹងអតីត (បែបមនោសញ្ចេតនា)
៤. ស្ទូឌីយោលេខ៧ (បែបស៊ើបអង្កេត) ប្រភេទ Limited Edition
៥. ទឹកភ្នែកគជ់ខ្យង (បែបមនោសញ្ចេតនា)
“ភ្នំពេញអើយ បងនឹកអូន” ជាភាគនិទានស្នេហ៍រវាងល្បងធំ ឯករ៉េណា ដែលជាអ្នកលេងជាន់ផ្អៀងហុងកុង និងអ្នកគ្រូក្រមុំ សៅ នីភា នារីស្រគត់ស្រគំពេញដោយចិត្តសន្ដោស ស្របដែលអ្នកទាំងពីរមិនសមណាបានក្លាយជាគូស្នេហ៍ ព្រោះចរិតគេទាំងពីរហាក់បីដូចជានៅម្ខាងមេឃម្នាក់។ ដោយសារតែការភាន់ច្រឡំលង់ចាញ់ល្បិចរបស់សុភាពបុរសក្លែងក្លាយ ល្បងធំបានប្រែពីស្រលាញ់មកជាស្អប់ ចាប់បង្ខំប្រើកម្លាំងបាយលើស្រីស្អាត។ ប៉ុន្តែ អ្នកគ្រូក្រមុំបែរជាធ្វើឲ្យបងធំកាន់តែលង់ចាញ់ស្នេហ៍ ប្រែជាយល់ចិត្តស្រលាញ់លើសដើមទៅវិញ ទោះមានគំនុំប៉ុនមហាមេឃក៏ដោយ។

ជួបគ្នានៅស្ដង់ «តម្រា» តូបលេខ ៥២ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ធ្នូ នៅបណ្ណាល័យជាតិណា៎!
សម្រាប់ព័ត៌មានបន្ថែម សូមចូលផេក តម្រា (facebook.com/DomraOfficial) ឬទាក់ទងតាមលេខទូរស័ព្ទ 012 472 003/098 565 323 ៕
