ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃនឹងចាប់ខ្លួន ព្រមទាំងពិន័យជាប្រាក់ បើសិនអាជីវករណាហ៊ានធ្វើបែបនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

    BY Khmernote Media April 7, 2018
    អាជ្ញាធរថៃនឹងចាប់ខ្លួន ព្រមទាំងពិន័យជាប្រាក់ បើសិនអាជីវករណាហ៊ានធ្វើបែបនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

    ដើម្បីរក្សាសណ្ដាប់ធ្នាប់លើដងផ្លូវសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃខាងមុខនេះ អាជ្ញាធរថៃបានធ្វើការព្រមានដល់ក្រុមអាជីវកក្នុងក្រុងប៉ាតាយ៉ា មិនឲ្យមានការបាញ់ស្ព្រាយលើដងផ្លូវ ដើម្បីគូសចំណាំចែកកន្លែងគ្នាលក់ដូជាដាច់ខាត បើពុំដូច្នេះទេអាជ្ញាធរនឹងធ្វើការចាប់ខ្លួន និងពិន័យពួកគេជាមិនខាន។

    សូមបញ្ជាក់ថា កន្លងមកក្នុងថ្ងៃចុងក្រោយនៃឱកាសបុណ្យចូលឆ្នាំប្រពៃណីថៃ គេមានប្រារព្ធពិធីលេងបាញ់ទឹកមួយទៀត។ ហើយពេលប្រារព្ធបុណ្យនេះក្រុមអាជីវកជាច្រើនបាននាំគ្នាចែកតំបន់គ្នាលក់ឥវ៉ាន់ផ្សេងៗ​នៅលើដងផ្លូវ ដោយយកស្រ្ពាយពណ៌សមកបាញ់លើដងផ្លូវ ដើម្បីខាន់ចែកតំបន់គ្នា ដែលឥរិយាបទនេះបានធ្វើឲ្យមានភាពអសណ្ដាប់ធ្នាប់ជាខ្លាំង។

    ដើម្បីទប់ស្កាត់បញ្ហានេះ ទើបអាជ្ញាធរថៃបានធ្វើការព្រមានដូច ខាងលើ និងសម្រេចពិន័យជាប្រាក់ចំនួន ២០០០ បាត (៦៤ ដុល្លារ) ប្រសិនបើអាជីវកណាបានធ្វើផ្ទុយពីការណែនាំខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay