អ៊ែមមឺរឹតផ្តល់ជូនអាហារប្រពៃណីបុណ្យណូអែលនៅលើអាកាស ដល់ទៅ ៥០០,០០០ មុខ
ឌូបៃ អារ៉ាប់រួម ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០១៩ – ក្នុងរដូវកាលបុណ្យយ៉ាងសប្បាយរីករាយអ៊ែមមឺរឹតរៀបចំអាហារបុណ្យណូអែលដល់ទៅ ៥០០,០០០ មុខនៅគ្រប់ថ្នាក់យន្តហោះទាំងអស់ដល់អតិថិជនដែលធ្វើដំណើរចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ៣១ ខែធ្នូ។ បន្ថែមពីអាហារដល់ឈ្ងុយឆ្ងាញ់ អ្នកដំណើរអាចរីចរាយជាមួយខ្សែភាពយន្តនារដូវការវិស្សមកាលនៅទូទាំងថ្នាក់ទាំងអស់ផងដែល។ អ៊ែមមឺរឹតនាំមកជូនលោកអ្នកមកវិញនូវមុខម្ហូបពិសេសរបស់ខ្លួនបន្ទាប់ពីទទួលបានការសរសើរពីសំណាក់អតិថិជនកាលពីឆ្នាំមុនៗ។ អតិថិជនដែលធ្វើដំណើរពីឌូបៃទៅអូស្ត្រាលី ញូវហ្សេឡែន ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង និងហ្វីលីពីន អាចចាប់ផ្តើមនូវវិស្សមកាលរបស់ពួកគេជាមួយនិងការផ្លក់ម្ហូបបុណ្យណូអែលនៅលើយន្តហោះ។
អ្នកដំណើរថ្នាក់សន្សំសំចៃ (Economy Class) នឹងអាចទទួលទានសាច់ទួរគីដ៏ឈ្ងុយឆ្ងាញ់ជាមួយដំឡូងបារាំងម៉ុត សណ្តែកបៃតង ការ៉ុតនិងគ្រែនបឺរីជូលេល (turkey slices with mashed potato, green peas, baby carrots and cranberry jus lié) ដែលរៀបចំដោយមេចុងភៅឈ្នះពានរង្វាន់របស់អ៊ែមមឺរឹត។ សម្រាប់បង្អែម អ៊ែមមឺរឹតនឹងបម្រើជូននំសូកូឡាទឹកដោះគោដែលនិងមានសូកូឡានៅពីលើមានរសជាតិឆ្ងាញ់។

អតិថិជននៅថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) អាចរីករាយនឹងសាច់ទ្រូងទួរគីញាត់គ្រឿងអាប្រ៊ីខតដុតនិងដំឡូងដុតជាមួយស្ពៃ សាច់ទួរគីរសជាតិសាច់បែកខន់ និងគ្រែនបឺរីជូលេល (roasted turkey breast and apricot stuffing, roast potatoes with creamy brussels sprouts with turkey bacon and cranberry jus lié)។ អ្នកដំណើរនឹងទទួលទាននូវបង្អែមដែលមានរសជាតិឆ្ងាញ់ដូចជានំសូកូឡាសាន់តាឬនំបុ័ងខ្ញីសូកូឡា។
នៅលើយន្តហោះ Emirates A380 អតិថិជនថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្ម (Business Class) ក៏ទទួលបាននូវរសជាតិនៃបុណ្យណូអែលពីកន្លែងសម្រាក់ប្រណិតរបស់យើង (Onboard Lounge) ជាមួយនឹងការផ្តល់ជូនពិសេសដូចជាស្រាក្រឡុកសាន់តា អេម៉ារូឡា ( Santa’s Spiced Amarula Cocktail) នំមីនផាយ (mince pies) មានរសជាតិឈ្ងុយឆ្ងាញ់ និងនំឃុកឃីខ្ញីស្នូរមែននិងគ្រែនបឺរី និងនំសូកូឡាសរសជាតិដូង។
ការផ្តល់ជូនពិសេសដល់អ្នកធ្វើដំណើរវ័យក្មេងនៅលើយន្តហោះ អ្នកដំណើរវ័យក្មេងទាំងអស់អាចស្រស់ស្រូបអាហារពេលល្ងាចជាមួយសាច់ទួរគីរៀបចំយ៉ាងពិសេសក្នុងរដូវកាលបុណ្យនេះ។អតិថិជនវ័យក្មេងរបស់អ៊ែមមឺរឹតនឹងភ្ញាក់ផ្អើលជាមួយនឹងនំឃុកឃីសូកូឡាស្នូរមែន សម្រាប់អាហារថ្ងៃត្រង់និងពេលល្ងាច។ កុមារនៅក្នុងថ្នាក់ហ្វឹសខ្លាស់ (First Class) និងរីករាយជាមួយនឹងសូកូឡាក្តៅលាយជាមួយនិងនំម៉ាស់មេលូ និងឃុកឃីរាងផ្កាយដ៏ស្រស់ស្អាតផងដែល។
អ្នកដំណើរវ័យក្មេងក៏ទទួលបាននូវរបស់របរក្មេងលេង Emirates Fly with Me Animal ដែលអ៊ែមមឺរឹតផ្តល់ជូនជាដៃគូធ្វើដំណើរដល់កុមារនូវ Lumi snowman សម្រាប់ការហោះហើរនាខែធ្នូនេះ។ លើសពីនេះទៀត ការផ្តិតយករូបថតប្រភេទ Polaroid នឹងផ្តល់ជូបអតិថិជនហោះហើរទាំងកុមារនិងមនុស្សពេញវ័យ។ ភាពយន្តរដូវកាលបុណ្យទាននៅលើ អាយស៍ (ice)
ដើម្បីជួយឲ្យអ្នកធ្វើដំណើរកាន់តែមានអារម្មណ៏ថាជារដូវបុណ្យ ក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់លើប្រព័ន្ធកម្សាន្តក្នុងយន្តហោះដ៏ទំនើប អាយស៍ (ice) និងមានផ្តល់ជូននូវភាពយន្តបុណ្យណូអែល រួមមាន The Polar Express, Elf, Home Alone, Rudolf the Red-Nosed Reindeer, It’s a Wonderful Life និងមានជាច្រើនទៀត។ ប្រព័ន្ធកម្សាន្តអ៊ែមមឺរឹតនារដូវការឈប់សម្រាកនេះមានរួមបញ្ចូលខ្សែរភាពយន្តអន្តរជាតិនិងកម្មវិធីទូរទស្សន៍ពិសេសៗនារដូវបុណ្យណូអែលនេះ។
អ្នកដំណើរអាចរីករាយជាមួយនឹងប្រព័ន្ធកម្សាន្តក្នុងយន្តហោះដល់ទៅ ៤៥០០ប៉ុស្ត៍។ អ៊ែមមឺរឹត ice មានគោលបំណងបង្កើតនួវបទពិសោធដែលប្រសើរជាងនៅផ្ទះនារដូវកាលបុណ្យណូអែលនេះជាមួយខ្សែភាពយន្ដចុងក្រោយបំផុត និងជ្រើសរើសទូរទស្សន៍ល្អ និងតន្ត្រីយ៉ាងច្រើន។ អតិថិជនក៏អាចបង្កើតបញ្ជីឈ្មោះបទចម្រៀង ឬខ្សែភាពយន្តមុនពេលហោះហើរ ហើយអាចស៊ីចង្វាក់គ្នាបាន(synced) បានពេលអង្គុយនៅលើយន្តហោះជាមួយនឹងលក្ខណៈពិសេសចុងក្រោយបំផុតរបស់ Emirates app។
ការប្រារព្វនៅជាន់ផ្ទាល់ដីនៃប្រលានយន្តហោះ អ៊ែមមឺរឹតមានកន្លែងសម្រាកយ៉ាងប្រណិតទាំងអស់មានចំនួន ៤១ កន្លែង (Lounge) ក្នុងនោះ មាន ៧កន្លែងមាននៅក្នុងព្រលានយន្តហោះអន្តរជាតិឌូបៃនឹងបម្រើនូវមុខម្ហូបប្រពៃណីបុណ្យណូអែលរួមមានសាច់ទួរគីដុត និងបង្អែមមានច្រើនចម្រើសដូចជានំបុ័ងស្តូលែន (stollen cake) ចាប់ពីថ្ងៃទី ១៥ ខែធ្នូដល់ថ្ងៃទី ៣១ ខែធ្នូ។ កន្លែងសម្រាកយ៉ាងប្រណិតអ៊ែមមឺរឹតនៅទីក្រុងឌូបៃនឹងផ្តល់ជូននូវការ៉េមរសជាតិកនំខ្ញី (Gingerbread) និង ការ៉ាម៉ែល ដូង (Coconut Caramel)។
អ្នកចូលចិត្តកាហ្វេអាចរកបាននៅ Coffee Planet នៅកន្លែងសម្រាក Lounge ដែលផ្តល់ជូនការហ្វេ latte រសជាតិកនំខ្ញី (Gingerbread latte) និង ការ៉ាម៉ែលលូ (Caramelo latte) ផងដែល។ កាដូរដូវកាលបុណ្យ នៅក្នុងខែធ្នូនេះ អតិថិជនអាចរកបានកាដូមិនបាច់ព្រៀងទុកពី EmiratesRED ដែលទើបនិងបើកសម្ពោធថ្មីពីទស្សនាវដ្តីទិញទំនិញដែលមាននៅអង្គុយរបស់លោកអ្នក និង EmiratesRED នៅលើកញ្ចក់ទូរទស្សន៍ ice ។ កាតាឡុកនេះមានផលិតផលជាង ១៥០ មុខដែលមានតម្លៃពិសេស និងមានម៉ាក់ផលិតផលដែលពេញនិយមបំផុតលើពិភពលោក ដូចជាទឹកអប់ Boadicea the Victorious និងម៉ាកផលិតផលថែរក្សាស្បែកលំដាប់ខ្ពស់ Sea Buck Switzerland។ អតិថិជនដែលធ្វើដំណើរពីថ្ងៃទី ១៩-២៣ ខែធ្នូអាចរីករាយជាមួយការបញ្ចុះតម្លៃដល់ទៅ ២០% រាល់ការចំណាយនៅលើ EmiratesRED ចាប់ពី ២០០ដុល្លារអាមេរិចឡើងទៅ។
អតិថិជនក៏អាចទទួលបានកាដូពីហាងលក់ជាផ្លូវការអ៊ែមមឺរឹតដែលមានលក់ផលិតផលបុណ្យណូអែលថ្មីៗដែលអាចរកបាននៅហាងនិងលើគេហទំពរ័ https://www.emirates.store/ ។
អំពីអ៊ែមមឺរឹត
អ៊ែមមឺរឹតផ្តល់សេវាហោះហើរដោយផ្ទាល់ជារៀងរាល់ថ្ងៃពីទីក្រុងភ្នំពេញនិងទីក្រុងបាងកកតភ្ជាប់អ្នកដំណើររវាងទីក្រុងទាំងពីរតាមរយៈការហោះហើរងាយស្រួលក្នុងរយៈពេលមួយម៉ោងកន្លះ និងការតភ្ជាប់ទេសចរណ៍កម្ពុជាទៅកាន់ទីក្រុងឌូបៃ មជ្ឈឹមបូព៌ា អឺរ៉ុប អាហ្វ្រិកនិង អាមេរិក។ជាមួយទីក្រុងដ៏រស់រវើកនែក្រុង ឌូបៃដែលជាមជ្ឈមណ្ឌលរបស់ខ្លួន អ៊ែមមឺរឹតបានផ្តល់នូវការធ្វើដំណើរដោយមានការតភ្ជាប់ដោយផ្ទាល់ទៅកាន់ជាង ១៥០ គោលដៅ និង ៨៥ ប្រទេស ក្នុងនោះរួមមាន ៤២ ទិសដៅនៅក្នុងតំបន់អឺរ៉ុប ជាង ២០ ទិសដៅទៅទ្វីប អាហ្វ្រិក ៥០ ទិសដៅទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ១៣ ទិសដៅ មជ្ឈឹមបូព៌ា និង ១៧ ទិសដៅទៅអាមេរិក។



