ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីរបស់កូរ៉េខាងត្បូងអ្នកស្រី Park Geun-hye ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគា ២៤ឆ្នាំ ក្រោយរកឃើញថាពាក់ព័ន្ធរឿងពុករលួយ

    BY Khmernote Media April 6, 2018
    អតីតប្រធានាធិបតីរបស់កូរ៉េខាងត្បូងអ្នកស្រី Park Geun-hye ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគា ២៤ឆ្នាំ ក្រោយរកឃើញថាពាក់ព័ន្ធរឿងពុករលួយ

    កូរ៉េខាងត្បូង ៖ អតីតប្រធានាធិបតីរបស់កូរ៉េខាងត្បូងអ្នកស្រី Park Geun-hye ដែលមានរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយពេលនេះត្រូវបានតុលាការក្រុងសេអ៊ូល សម្រេចកាត់ទោសហើយ។ តុលាការសម្រេចកាត់ទោសអ្នកស្រី Park Geun-hye ត្រូវជាប់គុក ២៤ឆ្នាំ និងពិន័យជាប្រាក់ ១៨លានវ៉ុន(ប្រហែល ១៧លានដុល្លារ)។ ក្រោយរកឃើញថាមានពាក់ព័ន្ធជាមួយករណីជាច្រើនដូចជា សូកប៉ាន់ ការរំលោភបំពានអំណាច ការគំរាមកំហែងជំរិតប្រាក់ និងករណីជាច្រើនផ្សេងទៀត។ អ្នកស្រី Park Geun-hye ត្រូវបានឃាត់ខ្លួនតាំងពីខែមីនា ឆ្នាំ២០១៧មកម្លេះ តែអ្នកស្រីមិនបានបង្ហាញខ្លួនក្នុងសវនាការទេនាកាលពីថ្ងៃសុក្រនេះ ដោយលើកឡើងថាមានជម្ងឺ។

    អ្នកស្រី Park Geun-hye មានសិទ្ធក្នុងការប្តឹងឧទ្ធរណ៍ ដែលនិយាយថា វាជាការរើបម្រាស់ចុងក្រោយមុនពេលដួលរលំរបស់ប្រធានាធិបតីស្ត្រីដំបូងរបស់កូរ៉េខាងត្បូងរូបនេះ។ គួររំលឹកឡើងវិញដែរថាអ្នកស្រី Park Geun-hye ត្រូវបានគេដកចេញពីតំណែងកាលពីឆ្នាំមុនបន្ទាប់ពីមានការប្រមូលផ្តុំគ្នាដ៏ធំសម្បើម ដែលមានមនុស្សរាប់លាននាក់ដើរតាមផ្លូវទាមទារអោយអ្នកស្រីចុះចេញពីតំណែង។ រឿងក្តីរបស់អ្នកស្រីមានការជាប់ពាក់ព័ន្ធជាមួយមនុស្សជាច្រើនដូចជា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល អ្នកគ្រប់គ្រងក្រុមហ៊ុនធំៗ។ តួយ៉ាងដូចលោក Lee Jae-yong នាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្សក៏ត្រូវតុលាការកាត់ទោស ជាប់គុករយៈពេល៥ឆ្នាំផងដែរ មុនពេលដែលទោសរបស់គាត់ត្រូវបានគេសុំព្យួរ។ ស្របពេលដែលប្រធានក្រុមហ៊ុន Lotte លោក Shin Dong-bin ត្រូវកាត់ទោសអោយជាប់គុក ២ឆ្នាំកន្លះផងដែរនោះ៕


    អត្ថបទ ៖ Mali
    ប្រភព ៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay