ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារានិករទាំង ៦ ដែលស្មោះស្នេហ៍ចំពោះដៃគូខ្លាំងបំផុត

    BY Khmernote Media April 6, 2018
    តារានិករទាំង ៦ ដែលស្មោះស្នេហ៍ចំពោះដៃគូខ្លាំងបំផុត

    មនុស្សម្នាក់ៗតែងតែមានចិត្តគំនិតផ្សេងពីគ្នា ជាពិសេសចំណូលចិត្តនៅក្នុងការជ្រើសរើសដៃគូជីវិត។ ការជ្រើសរើសគូជីវិតមិនមែនតែងតែរើសត្រូវចិត្តរហូតនោះទេ អ្នកខ្លះក៏ជួបគូពិត អ្នកខ្លះក៏ជួបជាមួយនឹងគូកម្ម ដោយសារតែបែបនេះទើបមានសំនួរមួយលើកឡើងថា តើល្អដែរទេបើសិនជាយើងជឿលើរឿងតារានិករដើម្បីទទួលបានស្នេហាមួយដ៏ស្រស់ស្អាត និងមានភាពស្មោះត្រង់ចំពោះគ្នា? ខាងក្រោមនេះគឺជាតារានិករទាំង ៦ដែលស្មោះនឹងស្នេហាខ្លាំងបំផុត បើសិនអ្នកបានជួបនឹងពួកគេប្រាកដជាមិនខកបំណងនោះទេ៖

    ១. តារានិករ Cancer៖ គឺជាតារានិករដែលពោរពេញទៅដោយមនោសញ្ចេតនា ហើយពួកគេអាចចំណាយពេលវេលារបស់គេដើម្បីធ្វើឲ្យដៃគូរបស់ពួកគេមានអារម្មណ៍ពិសេស។ លើសពីនេះពួកគេជាមនុស្សម្នាក់ដែលតែងតែគិតផ្លូវល្អចំពោះរឿងស្នេហាជានិច្ច ហើយពុំធ្លាប់មានភាពហត់នឿយនៅក្នុងការតាមរកស្នេហ៍ពិតរបស់ពួកគេនោះទេ ហើយការស្រលាញ់របស់ពួកគេគឺគ្មានដែនកំណត់ឡើយ។

    ២. តារានិករ Scorpio៖ ជាប្រភេទតារានិករដែលឆាប់និងទទួលរងនូវអារម្មណ៍បំផុត ហើយពួកគេអាចនឹងចំណាយពេលរបស់គេដើម្បីតាមរកស្នេហ៍ពិត តែតារានិករ Scorpio ជាប្រភេទដែលពុំសូវទុកចិត្តអ្នកណាឡើយ ហេតុដូចនេះអ្នកត្រូវមានភាពអំណត់អត់ធ្មត់ច្រើនក្នុងការស្រលាញ់រូបគេ។ ប៉ុន្ដែប្រសិនបើពួកគេមានអារម្មណ៍សុវត្ថិភាពនៅជាមួយអ្នកពេលណា គឺពួកគេនឹងប្រគល់ក្ដីស្រលាញ់ក៏ដូចជាស្មោះត្រង់ចំពោះអ្នកតែម្នាក់គត់។

    ៣. តារានិករ Taurus៖ ប្រសិនបើ Taurus សម្រេចចិត្តជ្រើសរើសអ្នកណាម្នាក់ហើយពួកគេនឹងមិនទុកដៃគូចោលនោះទេ ហើយពួកគេនិងថែរក្សាស្នហាមួយនេះឲ្យមានភាពរឹងមាំនិងធ្វើឲ្យទំនាក់ទំនងមួយនេះនៅគង់រង្សយូរអង្វែង។ លើសពីនេះតារានិករប្រភេទនេះជាតារានិករដែលយកចិត្តទុកដាក់ និងយល់ចិត្តដៃគូបំផុត។

    ៤. តារានិករ Libra៖ ជាតារានិករចេះរក្សាចំណងស្នេហ៍បានល្អ ហើយក៏ជាមនុស្សម្នាក់ដែលស្រលាញ់សន្ដិភាពផងដែរ។ ពួកគេគឺជាមនុស្សដែលមានជំហច្បាស់លាស់បើសិនជាគេមិនអាចធ្វើអ្វីបានសម្រេចទេនោះ ពួកគេក៏មិនចាប់ផ្ដើមទទួលយកស្នេហា រឺគិតគូរឿងស្នេហាទៅថ្ងៃអនាគតដែរ។

    ៥. តារានិករ Capricorn៖ គឺពោរពេញទៅដោយភាពជាអ្នកដឹកនាំ និងមានការអាណិតអាសូរចំពោះអ្នកដទៃច្រើន។ តារានិកររូបនេះមិនចូលចិត្តមានទំនាក់ទំនងរញ៉េរញ៉ៃនោះទេ បើសិនជាពួកគេដាក់ចិត្តថានឹងមានទំនាក់ទំនងលើនរណាម្នាក់ គេនិងប្រាកដប្រជាលើទំនាក់ទំនងមួយនោះ ហើយថែមទាំងប្រើពេលវេលាយកចិត្តទុកចំពោះដៃគូទៀតផង។

    ៦. តារានិករ Leo៖ គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាប់ ហើយប្រើប្រាស់សន្ដិភាពដើម្បីដោះស្រាយបញ្ហា។ តារានិកររូបនេះជាមនុស្សបុរាណម្នាក់ដោយពួកគេមិនប្រាថ្នាអ្វីច្រើនសុំត្រឹមតែមានក្រុមគ្រួសារមួយដ៏សាមញ្ញ និងទទួលបានការយល់ចិត្តពីដៃគូឲ្យច្រើនសម្រាប់គេប៉ុន្នេះគឺគ្រប់គ្រាន់ហើយ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post: