កំពូលអ្នកប្រដាល់ក្នុងទ្រុង Conor McGregor ត្រូវប៉ូលិសចាប់វាយខ្នោះ ដោយសារតែ…
កំពូលកីឡាករ UFC ឬ អ្នកខ្លះហៅថាកីឡាវាយក្រុងទ្រុង Conor McGregor ត្រូវបានប៉ូលិសចាប់ខ្លួន និងបញ្ចូនទៅកាន់តុលាការ បន្ទាប់ពីកំពូលកីឡាកររូបនេះបានប្រើប្រាស់អំពើហិង្សា និងវាយបំផ្លាញរថយន្តក្រុងទាំងកំរោលនៅ មជ្ឈមណ្ឌល Barclays ក្រុងNew York សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថាអំពើហិង្សា និងវាយបំផ្លាញរថយន្តក្រុងមួយ កើតឡើងនៅមជ្ឈមណ្ឌល Barclays បន្ទាប់ពីលោក Dana White ប្រធានសព័ន្ធកីឡា UFC បាននិយាយក្នុងសន្និសិទ្ធសារព័ត៌មានថា “ខ្ញុំមិនដឹងច្បាស់ថាកីឡារ Conor McGregor នឹងត្រូវឡើងវាយម្តងទៀតបាននោះទេ”។ ការលើកឡើង នេះហើយដែរធ្វើឲ្យកីឡាករ Conor McGregor ខឹងជាខ្លាំង ហើយមិនអាចទប់កំហឹងបាន និងឈានទៅប្រព្រឹត្ត សកម្មភាពដូចខាងលើតែម្តង។
ក្រោយហេតុការណ៍នេះ តុលាការសម្រេចចោទកីឡាករ Conor McGregor ពីបទប្រើប្រាស់អំពើហិង្សា ៣ ករណី និងជាប់ពាក់ព័ន្ធជាមួយករណីព្រហ្មទណ្ឌវាយបំផ្លាញធ្វើឲ្យខូចទ្រព្យសម្បត្តិអ្នកដទៃ ១ ករណីផងដែរ។ យ៉ាងណាក្តី កីឡាករូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា គាត់មិនស្តាយក្រោយចំពោះអ្វីដែលគាត់បានធ្វើនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ smh