ខ្មែរណូត

ស្វែងរក

  • PR

    ចាំអីទៀត! សប្បាយក៏សប្បាយ IDOL ក៏បានជួប ឡូយត្រង់មានឱកាសឈ្នះរង្វាន់ទៀតនោះ

    BY Khmernote Media December 26, 2019
    ចាំអីទៀត! សប្បាយក៏សប្បាយ IDOL ក៏បានជួប ឡូយត្រង់មានឱកាសឈ្នះរង្វាន់ទៀតនោះ

    រាជធានីភ្នំពេញ៖ ដឹងតែពិសេស និងប្លែកតែម្ដង! នៅចុងខែធ្នូ ថ្ងៃទី 28 និង 29 ឆ្នាំ 2019 នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី នឹងមានរៀបចំកម្មវិធីដើរម៉ូតដ៏ពិសេសមួយពីក្រុមដើរម៉ូតដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា និងឱកាសលេងហ្គេមសប្បាយៗ ដើម្បីយករង្វាន់ជាច្រើនពីកម្មវិធី។

    ក្នុងកម្មវិធីនោះ ក៏នឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងស្រីដែលល្បីក្នុងបទ Home For Dinner អ្នកនាង Nikki Nikki – នីគីនីគី – ក៏ដូចជាតារា Facebook ដ៏មានប្រជាប្រិយភាព កញ្ញា MINA លោក RAINEE DARA និងកញ្ញា Boramey ដែលនឹងធ្វើឲ្យកម្មវិធីទាំងមូលកាន់តែប្លែកភ្នែក។ ប្រិយមិត្តទាំងអស់អាចចូលរួមកម្សាន្តដោយសេរី ចាប់ពីម៉ោង 10 ព្រឹក ដល់ម៉ោង 9 យប់ ដោយក្រៅពីការដើរម៉ូត នៅទីនោះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនទៀត ព្រមទាំងឱកាសជួបផ្ទាល់ជាមួយ IDOL ក្នុងដួងចិត្តផងដែរ។

    បន្ថែមពីលើនេះ ប្រិយមិត្តក៏នឹងទទួលបានបទពិសោធន៍ថ្មីនៃផលិតផលដ៏ពិសេសមួយដែលនឹងជួយធ្វើឲ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង ជួយឲ្យសាច់ក្រណាត់ទន់ល្មឿយ និងរក្សាពណ៌ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរ ហើយមានក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង។

    នៅមានច្រើនទៀត! ចង់ជ្រាបច្បាស់កុំភ្លេចចូលរួមកម្មវិធីដើរម៉ូតដ៏អស្ចារ្យនោះទាំងអស់គ្នា! នៅក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ថ្ងៃទី 28 និង 29 ខែធ្នូ ឆ្នាំ 2019 ខាងមុខ។ ប្លែកភ្នែកហើយ មានឱកាសឈ្នះរង្វាន់ទៀតរកឯណាបាន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay