ខ្មែរណូត

ស្វែងរក

  • PR

    Dell បង្ហាញនូវផលិតផល XPS និង Inspiron Portfolio ដែលមានថាមពលខ្លាំង និងមានការរចនាដ៏ស្រស់ស្អាត

    BY Khmernote Media December 26, 2019
    Dell បង្ហាញនូវផលិតផល XPS និង Inspiron Portfolio ដែលមានថាមពលខ្លាំង និងមានការរចនាដ៏ស្រស់ស្អាត

    ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2019៖ ក្រុមហ៊ុន Dell បានបង្ហាញនូវ Dell XPS និង Inspiron Portfolio ថ្មី ផ្តល់លោកអ្នកនូវអ្វីដែលល្អបំផុតក្នុងពិភពលោក វាមានដំណើរការកម្រិតធ្ងន់ជាមួយនឹងការរចនាដ៏ស្តើងស្រាលយ៉ាងស្រស់ស្អាត។

    • Dell ផ្តល់នូវអ្វីដែលល្អបំផុតក្នុងពិភពលោក – មានដំណើរការកម្រិតធ្ងន់ជាមួយនឹងការរចនាដ៏ស្តើងស្រាលយ៉ាងស្រស់ស្អាត
    • XPS 13 2-in-1 ថ្មី ផ្តល់នូវការរចនាដ៏ទំនើប មានដំណើរការកាន់តែខ្លាំង និងអេក្រង់បង្ហាញធំជាងមុនជាមួយកម្រិត Aspect Ratio 16:10
    • កុំព្យូទ័រយួរដៃ Dell Inspiron ថ្មី ផ្តល់ជូននូវថាមពលខ្លាំង និងការរចនាស្រស់ស្អាតដែលសក្តិសមសម្រាប់តម្រូវការអតិថិជន
    • Eyesafe® display ជាបច្ចេកវិទ្យាសម័យថ្មីដែលជាដំណោះស្រាយក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដោយសារពន្លឺខៀវដោយអាចរក្សានូវពណ៌ដ៏ស្រស់ស្អាតដដែល

    ព័ត៌មានលម្អិត
    Dell តែងតែស្តាប់នូវតម្រូវការរបស់អតិថិជន និងអ្វីដែលពួកគាត់ចង់បានសម្រាប់ PCs របស់គាត់ដែលមានដូចជា ភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រព័ន្ធដំណើរការដែលមានថាមពលខ្លាំង ការរចនាដ៏ស្រស់ស្អាត និងផលិតផលដែលសក្តិសមទៅនឹងបែបផែនជីវិតរបស់ពួកគាត់។ ថ្ងៃនេះ Dell ផ្តល់នូវតម្រូវការទាំងអស់នេះក្នុងផលិតផលថ្មីដែលត្រូវបានបង្ហាញនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ផលិតផលថ្មីនេះបានបង្ហាញពីតុល្យភាពរវាងបទពិសោធន៍នៃការប្រើប្រាស់ និងការរចនា ដែលវាជាការអភិវឌ្ឍន៍បច្ចេកវិទ្យាមួយកម្រិតថែមទៀតរបស់ Dell ជាមួយនឹងការផលិតដ៏ផ្ចិតផ្ចង់ គ្រប់ផ្នែកមានភាពល្អឥតខ្ចោះ និងថាមពលខ្លាំងសម្រាប់ដំណើរការកម្រិតធ្ងន់ ជាមួយនឹងសែស្រឡាយ XPS និងផលិតផលដ៏មានសក្តានុពល Inspiron។

    ថ្ងៃនេះ Dell បានបច្ចេញនូវបច្ចេកវិទ្យាកុំព្យូទ័រចុងក្រោយបំផុតរបស់ខ្លួនដែលប្រើប្រាស់បច្ចេកវិទ្យាដែលទទួលបានពីបទពិសោធន៍នៃការប្រើប្រាស់ទូរស័ព្ទដៃ។ ក្រុមហ៊ុនបានពង្រីកនូវវិសាលភាពសម្រាប់អតិថិជនជាមួយនឹងបច្ចេកវិទ្យាថ្មីសន្លាងដែលដំណើរការដោយ 10th Gen Intel® Core™ processors សម្រាប់ម៉ូឌែល XPS និង Inspiron ស៊េរីថ្មី ដើម្បីឱ្យមានប្រព័ន្ធដំណើរការដ៏ខ្លាំងក្លាអាចបំពេញនូវតម្រូវការនៃការប្រើប្រាស់សម្រាប់កម្មវិធីធំៗ និងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន ខណៈដែលកម្រិតបង្ហាញរូបភាពនៅរក្សាដល់កម្រិត 4K ដែលវាអាចផ្តល់នូវភាពងាយស្រួលបំផុត។ ដោយសារតែមានប្រព័ន្ធដំណើរការខ្លាំងក្លា វាអាចជួយឱ្យអ្នកប្រើប្រាស់អាចប្រើប្រាស់ក្នុងកម្រិតធ្ងន់បានជាមួយនឹងការរចនាដ៏ស្តើងហើយស្រាលងាយស្រួលក្នុងការយកតាមខ្លួន វាពិតជាល្អបំផុតសម្រាប់ម៉ូឌែលទាំងពីរនេះ។

    លោកស្រី Sadanan Yodpradoo ដែលជា Country Manager, The Rest of Indochina covering Cambodia, Laos and Myanmar, Dell Technologies បានមានប្រសាសន៍ថា “នៅក្នុងសម័យកាលដែលពេញនិយមនូវការផលិតនូវផលិតផលស្តើង ហើយស្រាលនេះ យើងបានយល់ឃើញថាវាមិនត្រឹមតែជាការប្រកួតប្រជែងផលិតនូវផលិតផលដែលតូចជាងមុនសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ចង់បាននូវកុំព្យូទ័រដែលមានការអភិវឌ្ឍន៍ មានប្រព័ន្ធទំនាក់ទំនងខ្លាំង មានថាមពលខ្លាំង និងមានការរចនាដ៏ល្អឥតខ្ចោះផងដែរ។” លោកស្រី បានបន្ថែមទៀតថា “ដោយការបន្ថែមទៅលើប្រព័ន្ធដំណើរការ 10th Gen processors ថ្មីរបស់ Intel នេះ យើងអាចផ្តល់នូវប្រព័ន្ធដំណើរការដ៏ខ្លាំងក្លាអាចបំពេញនូវតម្រូវការនៃការប្រើប្រាស់សម្រាប់កម្មវិធីធំៗ និងដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយបាន នៅក្នុងកុំព្យូទ័រដែលមានការរចនាដ៏ស្រស់ស្អាត។

    XPS 13 2-in-1 ថ្មី – ទំនើប ការរចនាស្តើង ជាមួយប្រព័ន្ធដំណើរការខ្លាំងជាងមុនរហូតដល់ 2.5 ដង

    XPS របស់ Dell ជាសែស្រឡាយទទួលបានពានរង្វាន់ច្រើនជាងគេដែលត្រូវបានប្រារព្ធពិធីដើម្បីអបអរសាទរនូវបច្ចេកវិទ្យាដ៏ល្អបំផុត ការផលិតដ៏ពិសេស ប្រើប្រាស់គ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពដែលអាចរួមបញ្ចូលទាំងថាមពល និងភាពស្រស់ស្អាតក្នុងម៉ាស៊ីនតែមួយ។ Dell បានប្រតិបត្តិនូវការប្តេជ្ញាចិត្តនេះឱ្យឈានទៅមុខមួយកម្រិតថែមទៀតនោះគឺ XPS 13 2-in-1 ថ្មី។ វាជាកុំព្យូទ័រយួរដៃដំបូងគេបំផុតដែលត្រូវបានទទួលស្គាល់ដោយ Project Athena ដោយប្រើប្រាស់នូវប្រព័ន្ធដំណើរការ 10th Gen CoreTM របស់ Intel ជាប្រភេទ 10-nanometer silicon។

    បទពិសោធន៍ថ្មីនៃការបង្ហាញរូបភាពជាមួយនឹងផលិតផល 2-in-1 ថ្មីរួមបញ្ចូលក្នុងអេក្រង់តែមួយ ដែលមានដូចជាអេក្រង់បង្ហាញរូបភាពប្រភេទ InfinityEdge display មានទំហំ 7% ធំជាងមុន មានកម្រិត Aspect Ratio 16:10 រួមជាមួយនឹងបច្ចេកវិទ្យា Dolby Visioni ។ លើសពីនោះទៅទៀតកម្រិតបង្ហាញរូបភាព UHD+ display បានផ្តល់លោកអ្នកនូវពណ៌ជាក់ស្តែងពិតៗ កម្រិតបង្ហាញរូបភាពយ៉ាងច្បាស់គ្រប់ចំណុចទាំងអស់ និងមានរូបភាពត្រជាក់ភ្នែក ហើយលោកអ្នកអាចរីករាយជាមួយនឹងបច្ចេកវិទ្យា HDR ជាមួយនឹង HDR400 ដែលត្រូវបានទទួលស្គាល់ដោយ UHD+ panel។ ជាមួយគ្នានេះផងដែរវាក៏ត្រូវបានរួមបញ្ចូលជាមួយនឹងកាមេរ៉ា (at 2.25mm) ដ៏ឆ្លាតវៃបំផុតរបស់ Dell នៅខាងលើគែមអេក្រង់ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

    Dell XPS 13 2-in-1 ថ្មីជាកុំព្យូទ័រយួរដៃដំបូងគេបំផុតដែលត្រូវបានបំពាក់ជាមួយប្រព័ន្ធដំណើរការ 10th Gen Intel Core processors របស់ Intel និងមានដំណើរការដ៏ខ្លាំងក្លាដោយបច្ចេកវិទ្យា Intel Dynamic Tuning Technology ចុងក្រោយបង្អស់ ដោយមានមុខងារដំណើរការឆ្លាស់ថាមពលនៃ CPU អាស្រ័យទៅលើទំហំការងារដែលកំពុងតែដំណើរការនៅលើកុំព្យូទ័រ។

    វាជា KillerTM AX1650 (2×2) ថ្មីដែលត្រូវបានផលិតជាមួយ Intel WiFi 6 Chipset ដែលផ្តល់នូវការតភ្ជាប់ Wireless គ្មានខ្សែលឿនជាងជំនាន់មុនរហូតដល់ 3 ដង។ The Killer 1650 នឹងធ្វើការដោយស្វ័យប្រវត្តក្នុងការកំណត់ ចែកថ្នាក់ និងផ្តល់អត្ថិភាព ក្នុងការបើកវីដេអូលើអ៊ីនធើណែត ការភ្ជាប់ទំនាក់ទំនង និងការដំណើរការហ្គេម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងបទពិសោធន៍ក្នុងការបើកអ៊ីនធើណែតកាន់តែលឿនជាងមុន។

    ទំលាប់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបច្ចុប្បន្ន មនុស្សគ្រប់គ្នាចូលចិត្តសម្លឹងមើលអេក្រង់រហូតដល់រាប់ម៉ោងជារៀងរាល់ថ្ងៃ ដូច្នេះពួកគាត់បានសម្លឹងមើលពន្លឺពណ៌ខៀវយ៉ាងច្រើន។ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់នៃពន្លឺពណ៌ខៀវនេះ ប៉ុន្តែនៅតែរក្សាពណ៌ឱ្យច្បាស់ត្រជាក់ភ្នែកល្អនោះ Dell បាននាំមកនូវបច្ចេកវិទ្យាថ្មី Eyesafe® displays ឱ្យដំណើរការក្នុង XPS 13 2-in-1 ថ្មី ដើម្បីកាន់បន្ថយពន្លឺពណ៌ខៀវដែលមានផលប៉ះពាល់ និងបំបែកវានៅទូទាំងវិសាលគមនៃពន្លឺ។

    ក្នុងនាមជាអ្នកឈ្នះនូវពានរង្វាន់ COMPUTEX d&i Award ផលិតផល 2-in-1 ថ្មី គឺជាសក្ខីបទរបស់ Dell ដែលបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ក្នុងការរួមបញ្ចូលគ្នានូវសិល្បៈហត្ថកម្មដោយអ្នកជំនាញ ជាមួយនឹងគ្រឿងបន្លាស់ដែលមានគុណភាពដ៏ល្អប្រណិត។ ផលិតម៉ាស៊ីន CNC ស្រោបដោយអាលុយមីញ៉ូម ជាមួយនឹងគែមសងខាងមានពណ៌ពេជ្រដ៏ល្អប្រណីត កន្លែងដាក់ដៃផលិតពីសរសៃកាបូនពណ៌ខ្មៅ និងស្រោបដោយកញ្ចក់ Gorilla Glass 6 ដោយមានភាពជាប់ធន់ និងស្រស់ស្អាតផងដែរ។ Dell ក៏បានរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនទៀតដូចជា touchpad ធំជាងមុន ក្តាចុចមានរចនាបទ edge-to-edge MagLev និងត្រចៀកបិតបើកថ្មីត្រូវបានរចនាដោយដៃដោយមានការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍នៃការប្រើប្រាស់ដ៏ល្អឥតខ្ចោះ ជាមួយនឹងការរចនាដ៏ស្រស់ស្អាត នៅក្នុងរូបរាងដ៏តូចស្តើង។

    កុំព្យូទ័រយួរដៃ Inspiron ថ្មី – ថាមពលខ្លាំង និងការរចនាដ៏ស្រស់ស្អាត សក្តិសមនឹងអតិថិជនគ្រប់រូប

    Dell ក៏បាននាំមកជូនលោកអ្នកនូវកុំព្យូទ័រយួរដៃ Inspiron ថ្មី ដែលប្រើប្រាស់បានច្រើនយ៉ាង និងងាយស្រួល ហើយ 2-in-1 ជាមួយនឹងការរចនាដ៏ថ្មីសន្លាង មានមុខងារពិសេសៗ និងតម្លៃសមរម្យ។ ដូច្នេះឥឡូវនេះអ្នកទាំងអស់គ្នាអាចទទួលបាននូវអ្វីដែលអាចបំពេញនូវតម្រូវការរបស់អ្នក និងអាចបង្ហាញនូវសក្តានុពលដ៏អស្ចារ្យរបស់អ្នកបាន។

    ជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយបំផុត 10th Gen Intel® Core™ processors Dell បានផ្តល់ជូនលោកអ្នកនូវថាមពលដ៏ខ្លាំងក្លាសម្រាប់ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ ដែលមាននៅក្នុងសែស្រឡាយ Inspiron ថ្មីរបស់ Dell ដូចជា Inspiron 15 5000 ជាដើម។ Inspiron 5490 ត្រូវបានរួមបញ្ចូលនូវលក្ខណៈសម្បត្តិនិងមុខងារពិសេសៗជាច្រើនដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនុកចិត្ត និងធ្វើការងារបានច្រើនយ៉ាង ហើយក៏ផ្តល់នូវជម្រើសពណ៌ជាច្រើនផងដែរដូចជាពណ៌ Platinum Silver, Iced Lilac, Iced Mint, និង Iced Gold។ វានៅតែផ្តល់ជូនលោកអ្នកនូវមុខងារពិសេសៗជាច្រើនដូចជា អេក្រង់ស្ទើតែគ្មានគែម 3 ជ្រុងដោយអាចទស្សនាជាមួយនឹងទិដ្ឋភាពដ៏ធំទូលាយ មានមុខងារស្កេនម្រាមដៃរហ័សហើយមានសុវត្ថិភាព ការរចនាប្រព័ន្ធបន្ថយកម្តៅថ្មីដោយផ្លុំខ្យល់ក្តៅចេញតាមត្រចៀកបិទបើកដែលត្រូវបានលាក់បាំងយ៉ាងជិត និងស្រោបដោយសារធាតុអាលុយមីញ៉ូមដែលធ្វើឱ្យផលិតផលនេះកាន់តែមានប្រណិតភាពថែមមួយកម្រិតទៀត។

    ការរចនាប្រព័ន្ធបន្ថយកម្តៅថ្មីត្រូវបានប្រើប្រាស់នូវរូបមន្ត និងឧបករណ៍វាស់ល្បឿនដ៏ទំនើប ដើម្បីស្វែងយល់នៅពេលដែលវាត្រូវបានដាក់បាំងនឹងរន្ធកង្ហារ ដូច្នេះវានឹងបន្ថែមថាមពលដើម្បីទទួលបានដំណើរការល្អបំផុត។

    លើសពីនេះទៅទៀតប្រព័ន្ធរបស់ Dell Inspiron 5000 series និង AIO (All-in-One) ក៏ត្រូបានអភិវឌ្ឍជាមួយនឹងបព័ន្ធដំណើរការថ្មី 10th Gen Intel® Core™ processors ផងដែរ ដែលមានដូចជា៖
    • Inspiron 13 5000 (5391) ផ្តល់នូវភាពងាយស្រួលក្នុងការយកតាមខ្លួន ជាមួយនឹងរូបរាងស្តើង និងមាន 2 ពណ៌ – Platinum Silver និង Iced Lilac
    • Inspiron 14 5000 2-in-1 (5491) ផ្តល់នូវភាពងាយស្រួលសម្រាប់ប្រើប្រាស់បានមុខងារច្រើនយ៉ាង មានមុខងារបត់បែនបាន 4 យ៉ាង និងអេក្រង់បង្ហាញបែប Cinema ជាមួយនឹងការរចនារូបរាងដ៏តូចស្តើង
    • Inspiron 25 5000 (AIO 5490) ការរចនាប្រកបដោយភាពឆ្លាតវៃមានទំហំ 24 inch រួមបញ្ចូលនៅក្នុង Desktop តែមួយជាមួយនឹងប្រព័ន្ធដំណើរការចុងក្រោយបំផុត 10th Gen Intel® Core™ processors ការបង្ហាញរូបភាព InfinityEdge display អង្គផ្គុកទិន្នន័យមានភាពងាយស្រួល មុខងារ Dell Cinema និង កាមេរ៉ាលោតចេញមកក្រៅ។

    លោកអ្នកអាចរកទិញបាននូវគ្រប់ផលិតផលទាំងអស់នៅតាមបណ្តាហាងចែកចាយផ្លូវការ Dell
    សូមឆែកនៅតាមហាងចែកចាយផ្លូវការ Dell តាមរយៈ facebook.com/inspiredyourlife
    • Dell XPS 13 7000 2-in-1 (7390 2-in-1)
    • Dell Inspiron 13 5000 (5391)
    • Dell Inspiron 14 5000 (5490,5491)
    • Dell Inspiron 24 AIO (5490)

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយ Dell Cambodia តាមរយៈ Facebook

    អំពី Dell Technologies
    Dell Technologies (NYSE: DELL) គឺជាគ្រួសារអាជីវកម្មដែលជួយដល់ស្ថាបន និងបុគ្គលិកភាពក្នុងការពង្រីកវិសាលភាពឌីជីថលទៅថ្ងៃអនាគត ផ្លាស់ប្តូរគ្នាពីរបៀបធ្វើការ រស់នៅ និងការកម្សាន្ត។ ក្រុមហ៊ុនបានផ្តល់អតិថិជននូវវិសាលភាពសេវាកម្ម និងបច្ចេកវិទ្យាដ៏ទំនើប និងធំទូលាយបំផុតរបស់ឧស្សាហកម្មចាប់ពី edge និង core រហូតដល់ cloud។

    ទំនាក់ទំនង៖
    Elizabeth R. Pabunag
    Email: Elizabeth.Pabunag@dell.com
    Telp: +62 817-4809-941

    Burson Cohn & Wolfe
    Email: CW-Indonesia-Dell-Team@cohnwolfe.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay