ខ្មែរណូត

ស្វែងរក

  • PR

    រសជាតិបទពិសោធន៍ដ៏ស្ញប់ស្ញែងបំផុតនៃ “ពិភពរូបភាពដ៏ល្អឥតខ្ចោះ” ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R)!

    BY Khmernote Media December 26, 2019
    រសជាតិបទពិសោធន៍ដ៏ស្ញប់ស្ញែងបំផុតនៃ “ពិភពរូបភាពដ៏ល្អឥតខ្ចោះ” ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R)!

    ភ្នំពេញថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៩៖ ខ្ញុំហ៊ាននិយាយបានថាលោកអ្នក ឬក៏អតិថិជនទាំងអស់ដែលធ្លាប់បានឃើញ និងទស្សនារូបភាព ឬក៏វីដេអូដែលចេញពីអេក្រង់ទូរទស្សន៍ SAMSUNG QLED 8K ស៊េរី (Q900R) នៅតាមហាងចែកចាយផលិតផល សាមសុង ឬក៏តាមរយៈបណ្តាញសង្គមនានាប្រាកដជាមិនអស់ចិត្ត និងងឿងឆ្ងល់ថាតើហេតុអ្វីបានជាក្រុមហ៊ុន សាមសុង អាចបង្កើតនូវបច្ចេកវិទ្យាដ៏មហិមារ និងមហស្ចារ្យបែបនេះបាន!

    ប្រាកដណាស់ក្រុមហ៊ុន សាមសុង ពិតជាអាចធ្វើអ្វីដែលយើងគ្រប់គ្នាមិនអាចធ្វើបាន និងនឹកស្មានមិនដល់! ជាក់ស្តែងសម្រាប់លោកអ្នកដែលតែងតែដើរទាន់នូវការអភិវឌ្ឍន៍របស់បច្ចេកវិទ្យានោះលោកអ្នកគួរតែមកទទួលយករសជាតិនូវរបកគំហើយដ៏អស្ចារ្យនេះ! បច្ចេកវិទ្យារបស់ SAMSUNG QLED 8K ស៊េរី (Q900R) គឺពិតជាបានរុញច្រានយើងទាំងអស់គ្នាឱ្យក្រេបយកបទពិសោធន៍នៃពណ៌រូបភាព និងវីដេអូកម្រិត 8K ពិតៗជំនាន់ចុងក្រោយបំផុត និងគ្មានគូប្រៀបក្នុងពិភពលោកនៅពេលនេះប្រាកដមែន!

    ខាងក្រោមនេះគឺជាមុខងារ និងបច្ចេកវិទ្យាដ៏អស្ចារ្យបំផុតនៃក្រុមហ៊ុន សាមសុង ដែលបង្កើត និងបំពាក់ជាមួយកំពូលទូរទស្សន៍ដ៏ល្អឯក Samsung QLED 8K ស៊េរី (Q900R)៖

    * Quantum Processor 8K
    ជួយឱ្យកម្រិតពណ៌ និងកម្រិតរូបភាព និងពន្លឺមានភាពកាន់តែច្បាស់បានយ៉ាងត្រឹមត្រូវឥតខ្ចោះបំផុតក្នុងកម្រិត 8K ពិតៗតែម្តង!

    * Real 8K Resolution
    ទោះបីជាលោកអ្នកយកភ្នែកដាក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍យ៉ាងណាក៏ដោយក៏រូបភាពនៅតែម៉ដ្ឋមិនបែក ឬព្រាលឡើយ! ពិតជាមិនគួរឱ្យជឿពិតមែន…!

    * 8K AI Upscaling
    ទោះជារូបភាព ឬវីដេអូនក្នុងកម្រិត 1080 ឬ 4K ក៏អាចដុសខាត់ និងបង្ហាញចេញក្នុងកម្រិត 8K ដូច Footage 8K ដើមបានដែរ!

    * Quantum HDR 4000
    ធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតជាទីបំផុត (Super Details) !

    * Q Style
    ជាបច្ចេកវិទ្យា No Gap Wall-Mount ចុងក្រោយដែលអាចភ្ជាប់ជាមួយនឹងផ្ទៃជញ្ជាំងរាបស្មើល្អឥតខ្ចោះ មិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុតាំងឡើយ!

    * One Connect & invisible
    មិនថារន្ធ USB, HDMI…, ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់! ដូច្នេះវាមើលទៅគឺមានរបៀបរៀបរយមែនទែន!

    * Ambient Mode (Magic Screen)
    ជាបច្ចេកវិទ្យាដែលបំលែងកញ្ចក់អក្រង់ទូរទស្សន៍ឱ្យទៅជាផ្ទាំងបង្ហាញផ្សេងៗ ឬក៏ជាផ្ទាំងគំនូរដ៏វិចិត្រទាក់ទាញស្អាត ប្លែកភ្នែក ឡូយ…!

    * Air Play Connection
    អាចឱ្យកម្មវិធី Airplay របស់ IOS ក្នុងទូរស័ព្ទ ឬ ឧបករណ៍ដទៃទៀតបង្ហាញទៅកាន់អេក្រង់ដ៏ធំ ភ្លឺច្បាស់ត្រជាក់ភ្នែកបានយ៉ាងងាយស្រួលផងដែរ។

    និយាយរួមទៅបើទោះជាខ្ញុំនិយាយរ៉ាយរ៉ាប់យ៉ាងណាក៏មិនអស់ពីភាពអស្ចារ្យ Samsung QLED 8K ស៊េរី (Q900R) នេះបានដែរ! ហើយលោកអ្នកក៏ធ្លាប់គិតដូចខ្ញុំដែរថាឮគេនិយាយរាប់ម៉ឺនសែនដងក៏មិនស្មើនឹងបានឃើញ ឬប៉ះផ្ទាល់ម្តងដែរ! បើចង់ដឹងលម្អិតច្បាស់បន្ថែមអាចចូលទស្សនាតាម link នេះបាន៖

    https://www.youtube.com/watch?v=l2Z22LinW_4

    មានអតិថិជនយ៉ាងច្រើនបានសួរថាតើអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) បាននៅណា? លោកអ្នកអាចរកជាវបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិក សាមសុង នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

    សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !

    https://www.youtube.com/watch?v=l2Z22LinW_4

    Share This Post:
    MPO4D jitutoto mpo4d Mpoplay