វិធីដ៏ងាយ និងមានសុវត្ថិភាព ដើម្បីកម្ចាត់សត្វល្អិតចង្រៃចេញពីផ្ទះ
ខាងក្រោមជាគន្លឺះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាព និងថែមទាំងផ្ដល់សុវត្ថិភាពបំផុត ដើម្បីកម្ចាត់សត្វល្អិតចង្រៃដូចជា កន្លាត
ស្រមោច និងមូស ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំពុលគីមីដែលអាចនឹងផ្ដល់គ្រោះថ្នាក់ ជាពិសេសប្រសិនបើក្នុងផ្ទះមានក្មេងតូច ឬសត្វចិញ្ចឹមផ្សេងៗ ៖
១. ដើម្បីកម្ចាត់សត្វកន្លាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ខ្ទឹមបារាំងឲ្យទៅជាចំណិតតូចៗ។ បន្ទាប់មកយកខ្ទឹមទៅលាយជាមួយនឹងម្ស៉ៅ baking soda ឬសូដ្យូមប៊ីកាបូណាតចំនួន ១ ស្លាបព្រាកាហ្វេ រួចចាប់ផ្ដើមយកល្បាយទៅដាក់នៅត្រង់កន្លែងណាដែលសត្វកន្លាតឧស្សាហ៍ចេញមក។

២. ដើម្បីកម្ចាត់ស្រមោច ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ម្ស៉ៅពោតចំនួនពីរបីចិបទៅរោយនៅត្រង់កន្លែង ឬផ្លូវដែលស្រមោចឆ្លងកាត់មកលួចអាហារ ហើយនាំទៅសំបុករបស់វា។ រយៈពេល ២ ទៅ ៣ សប្តាហ៍ក្រោយ អ្នកនឹងសម្គាល់ឃើញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។

៣. ដើម្បីកម្ចាត់មូស ៖ អ្វីដែលត្រូវធ្វើ គឺបន្តក់ប្រេងឡាវ៉េនដឺ ឬប្រេងជីអង្កាមចំនួនពី ១ ទៅ ៣ ដំណក់ លើអេប៉ុងហ្ស៍ស្អាតមួយ។ បន្ទាប់មកដាក់អេប៉ុងហ្ស៍ទៅក្នុងក្រឡមួយ រួចបិទគម្របឲ្យជិតសម្រាប់រយៈពេល ២៤ ម៉ោង សិន សឹមបើកគម្រក ដើម្បីឲ្យក្លិនភាយពេញបន្ទប់៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside