អស់កង្វល់នឹងបញ្ហាស្នាមប្រឡាក់ជាប់ក្លៀកអាវ ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ
ស្នាមប្រឡាក់ជាប់ក្លៀកអាវ គឺជាបញ្ហាមួយគួរឲ្យរំខានបំផុត។ ភាគច្រើនស្នាមប្រឡាក់បណ្ដាលមកពីការប្រើប្រាស់ផលិតផលការពារកុំឲ្យបែកញើស។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរប្រញាប់បោះចោលសម្លៀកបំពាក់ ឬខ្ជះខ្ជាយប្រាក់យកវាទៅបោកស្ងួតអ្វីដែរ។ខាងក្រោមជាគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់នូវរាល់ស្នាមប្រឡាក់ជាប់ក្លៀកអាវមួយចំនួនដែលអ្នកគួរសាកល្បង៖
៧. អំបិល ៖ រូបមន្តនេះអាចប្រើបានទាំងចំពោះសម្លៀកបំពាក់ពណ៌ស ក៏ដូចជាពណ៌ផ្សេងៗទៀត និងសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលជាប់យូរមកហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវធ្វើឲ្យផ្នែកដែលប្រឡាក់សើមសិន បន្ទាប់មកសឹមរោយពង្រាយអំបិលលើវា។ ទុកចោលសម្រាប់រយៈពេលពី ៨ ទៅ ១២ ម៉ោង ឬពេញមួយយប់ រួចចាប់ផ្ដើមធ្វើឲ្យវាសើមសារជាថ្មី និងបន្ថែមអំបិលមួយចំនួនទៀត។ ញី ឬដុសត្រង់កន្លែងប្រឡាក់នោះតិចៗ។ ក្រោយពីមើលទៅឃើញដូចរបកៗហើយនោះ ចូរដាក់សម្លៀកបំពាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ និងជ្រើសរើសចុច necessary washing cycle ជាការស្រេច។

៦. ល្បាយទឹកអុកស៊ីសែន ម្ស៉ៅ baking soda និងទឹកលាងចាន ៖ ដើម្បីកម្ចាត់ស្នាមប្រឡាក់ជាប់ខ្លាំង និងក្លិនអាក្រក់ផ្សេងៗ អ្នកត្រូវធ្វើការលាយបញ្ចូលគ្នារវាង ទឹកអុកស៊ីសែនចំនួន ៤ ស្លាបព្រាបាយ ទឹកលាងចាន ១ ស្លាបព្រាកាហ្វេ
និង ២ ស្លាបព្រាបាយនៃម្ស៉ៅ baking soda។ កូរលាយឲ្យសព្វ សឹមលាបល្បាយ ឬចាក់ទៅលើស្នាមប្រឡាក់ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ ម៉ោង សឹមបោកសម្អាតចេញដូចធម្មតា។

៥. ទឹកក្រូចឆ្មារ ៖ រូបមន្តនេះប្រើសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលទើបនឹងជាប់ថ្មីៗ។ អ្វីដែលអ្នកត្រូវធ្វើ គឺច្របាច់យកទឹកក្រូចឆ្មារឲ្យបាន ២ ទៅ ៣ ដំណក់លើស្នាមប្រឡាក់។ ទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមបោក ឬញីសម្អាតក្នុងទឹកក្ដៅឧណ្ហដោយប្រើដៃ។

៤. សាប៊ូលាងចាន ៖ រូបមន្តនេះ គឺល្អប្រសើរបំផុតសម្រាប់កម្ចាត់ស្នាមប្រឡាក់ដែលជាប់ខ្លាំងផ្សេងៗ រួមបញ្ចូលទាំងស្នាមប្រឡាក់ចេញពីផលិតផលប្រយុទ្ធប្រឆាំងនឹងការបែកញើស ក៏ដូចជាក្លិនខ្លួនអាក្រក់។ អ្វីដែលអ្នកត្រូវធ្វើ គឺប្រើប្រាស់សាប៊ូលាងចានក្នុងចំនួនសមល្មមលើស្នាមប្រឡាក់ រួចចាប់ផ្ដើមដុស ឬញីតិចៗ ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

៣. ស្រាវូដកា ៖ វូដកា គឺពូកែបំផុតខាងកម្ចាត់ស្នាមប្រឡាក់ពណ៌សចេញពីសម្លៀកបំពាក់ពណ៌ខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺចាក់វូដកាមួយចំនួនទៅលើស្នាមប្រឡាក់ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ឬលើសពីនេះក៏បាន ប៉ុន្តែមិនត្រូវច្រើនជាង ១ម៉ោង ឡើយ រួចបោកសម្អាតចេញដូចធម្មតាជាការស្រេច។

២. ទឹកអាម៉ូញាក់ ៖ ល្អបំផុតសម្រាប់កម្ចាត់ស្នាមប្រឡាក់ជាប់ខ្លាំង រួមទាំងស្នាមប្រឡាក់ពណ៌សៗដែលចេញពីផលិតផលការពារការបែកញើស និងក្លិនអាក្រក់។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយអាម៉ូញាក់រាវ ជាមួយទឹកធម្មតាក្នុងសមាមាត្រ ៥០/៥០។ កូរឲ្យសព្វ សឹមលាបទៅលើស្នាមប្រឡាក់ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមបោកសម្អាតចេញដូចធម្មតា។ រូបមន្តនេះក៏មានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងក្លិនអាក្រក់ផ្សេងៗជាប់អាវផងដែរ។

១. ទឹកខ្មេះ ៖ ផ្សើមស្នាមប្រឡាក់ជាមួយនឹងទឹកខ្មេះ ហើយទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់ រួចបោកសម្អាតដូចធម្មតានៅព្រឹកបន្ទាប់។ រូបមន្តនេះមិនសម្រាប់ប្រើចំពោះអាវដែលមានពណ៌សឡើង ក៏ព្រោះវាអាចនឹងធ្វើឲ្យប្រែទៅជាពណ៌លឿង៕
អត្ថបទ ៖ Bee
ប្រភព ៖ Brightside