ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! បុរសម្នាក់សម្រេចចិត្តបែកពីមិត្តស្រី ដោយសារតែនាងចំនាយប្រាក់២ដុល្លារដើម្បីបន្ថែមគុជទៅក្នុងភេសជ្ជៈ

    BY Khmernote Media April 7, 2018
    ហួសចិត្ត ! បុរសម្នាក់សម្រេចចិត្តបែកពីមិត្តស្រី ដោយសារតែនាងចំនាយប្រាក់២ដុល្លារដើម្បីបន្ថែមគុជទៅក្នុងភេសជ្ជៈ

    ចិន ៖ វាជារឿងធម្មតារបស់គូស្នេហ៍ដែលតែងតែចេញទៅក្រៅជាមួយគ្នានៅថ្ងៃចុងសប្តាហ៍ ពួកគេបានប្រើប្រាស់ពេលនេះទៅមើលកុន ដើរលេងកំសាន្ត រឺ ញាុំអាហារអីជាមួយគ្នា។ ថ្មីនេះព័ត៌មានមួយបានធ្វើអោយមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ករណីបុរសម្នាក់សុំបែកពីមិត្តស្រីរបស់ខ្លួនដោយសារតែនាងបានចំនាយប្រាក់គេជាង២ដុល្លារទៅលើគុជបន្ថែមក្នុងភេសជ្ជៈ។ តាមប្រភពបានអោយដឹងថា បុរសជនជាតិចិននេះទើបបញ្ឈប់ថ្នាក់បរិញ្ញាប័ត្រ ហើយធ្វើការនៅក្រុមហ៊ុនមួយដែលទទួលបានប្រាក់ខែ៥៥៥ដុល្លារ។ តាមរយៈវគ្គបណ្តុះបណ្តាលមួយក្នុងក្រុមហ៊ុនធ្វើអោយគាត់បានជួបគ្នាដំបូងជាមួយនឹង​មិត្តស្រីខ្លួន ហើយក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា។


    នៅពេលចាប់ផ្តើមដំបូងវាល្អក្នុងណាស់ មិត្តស្រីគាត់តែងតែខលដាស់គាត់មកធ្វើការ និងធ្វើអាហារពេលថ្ងៃដើម្បីញាុំជាមួយគ្នាជារៀងរាល់ថ្ងៃ តែពួកគេមិនដែលចំនាយពេលក្រៅក្រុមហ៊ុនជាមួយគ្នានោះទេ។ ក្រោយពីរក្សាទំនាក់ទំនងបែបនេះ​មួយរយៈគេក៏សម្រេចចិត្ត ធ្វើការណាត់ជួបគ្នាជាផ្លូវការ គេបានចំនាយពេលចុងសប្តាហ៍ជាមួយគ្នា។ ពួកគេតែងតែជួបគ្នានៅហាងកាហ្វេមួយកន្លែង នៅទីនោះមិត្តស្រីរបស់គេតែងតែធ្វើការកុំម្ម៉ង់ bubble milk tea ។ នាងបានបន្ថែមគុជជាច្រើនក្នុងនោះថែមទៀតមានដូចជា black pearl pudding sago និង coconut រហូតអស់ដល់ទៅ២ដុល្លារថែមទៀត។


    បុរសនោះបាននិយាយថា “ខ្ញុំមិនស្តាយ រឺ ខឹងនឹងលុយទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងយើងក្នុងការគិតនិងការប្រើប្រាស់លុយ។ ប្រសិនបើនាងនឹងបន្តចំនាយប្រាក់ជាច្រើនជាមួយតែនឹងការបន្ថែមគុជលើភេសជ្ជៈ តើជីវិតក្រោយអាពាហ៍ពិពាហ៍យើងនឹងទៅជាយ៉ាងណា? នៅពេលនោះវាប្រហែលការតែមានការចំនាយច្រើនលើសនេះទៀត ការចំណាយក្នុងការរស់នៅទីក្រុងនាពេលបច្ចុប្បន្ននេះគឺវាខ្ពស់ខ្លាំងណាស់”៕
    អត្ថបទ ៖ Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay