ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកស្លាប់ខណៈធ្វើដំណើរបំពេញភារកិច្ចពន្លត់ភ្លើងឆេះព្រៃអូស្រ្តាលី កូនប្រុសអាយុ១៩ខែឡើងទទួលមេដាយជំនួសឪពុក

    BY Khmernote Media January 6, 2020
    ឪពុកស្លាប់ខណៈធ្វើដំណើរបំពេញភារកិច្ចពន្លត់ភ្លើងឆេះព្រៃអូស្រ្តាលី កូនប្រុសអាយុ១៩ខែឡើងទទួលមេដាយជំនួសឪពុក

    អូស្ត្រាលី៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវកម្រងរូបភាព ក្មេងប្រុសអាយុ១៩ខែម្នាក់ ជាកូនប្រុសអ្នកពន្លត់អគ្គិភ័យដែលបានជួបគ្រោះថ្នាក់ខណៈធ្វើដំណើរបំពេញបេសកម្មពន្លត់ភ្លើងឆេះព្រៃអូស្រ្តាលី បានឡើងទទួលមេដាយកិត្តិយសជំនួសឪពុករបស់ខ្លួន។ កុមារារូបនេះបានស្លៀកពាក់ក្នុងឯកសណ្ឋានអ្នកពន្លត់អគ្គិភ័យ ត្រូវបានលោកស្នងការបំពាក់មេដាយកិត្តិយសដោយផ្ទាល់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

    ឪពុករបស់ក្មេងប្រុសរូបនេះបានស្លាប់ក្នុងវ័យ៣២ឆ្នាំ ខណៈដែលកំពុងជិះរថយន្តជាមួយនឹងក្រុមការងារម្នាក់ទៀតធ្វើដំណើរបំពេញបេសកម្មពន្លត់អគ្គិភ័យភ្លើងឆេះព្រៃកាលពីធ្នូ ឆ្នាំ២០១៩ ដោយត្រូវបានដើមឈើដួលរលំលើបណ្តាលឲ្យក្រឡាប់រថយន្តស្លាប់យ៉ាងអាណោចអាធម។ សូមរំលឹកថាបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay