ទើបបាញ់គ្រាប់មីស៊ីលផ្លោងចូលមូលដ្ឋានទ័ពអាមេរិកហើយ ឥលូវអ៊ឺរ៉ង់ត្រូវគ្រោះរញ្ជួយដីវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរទៀត
កាលពីពេលថ្មីៗនេះ មានករណីគ្រោះរញ្ជួយដីកំរិត ៤.៩ រ៉ិចទ័រ បានវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់។ ការរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយប្រមាណ ៦ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Borazjan នៅភាគនិរតីរបស់ប្រទេសនៅព្រឹកថ្ងៃពុធនេះ។ ទីតាំងនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល ៤០ ម៉ាយ (ប្រហែលជាង៦០ គីឡូម៉ែត្រ) ពីរោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Bushehr ដែលជាទីតាំងនៃកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់អ៊ីរ៉ង់។

ការរញ្ជួយដីនេះបានកើតឡើងនៅថ្ងៃតែមួយ ដែលប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើកងទ័ពសហរដ្ឋអាមេរិកជាមួយនឹងគ្រាប់មីស៊ីលផ្លោង និងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្ទុកមនុស្សចំនួន ១៧៦ នាក់បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីទីក្រុងតេអេរ៉ង់។ នេះជាការរញ្ជួយដីលើកទី ២ ហើយដែលវាយប្រហារតំបន់នេះក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ។ គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័របានវាយប្រហារតំបន់តែមួយក្បែររោងចក្រថាមពលកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ៕
អត្ថបទ៖ សេម
