ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វ​សុនខ​មួយក្បាល ត្រូវគេបោះបង់ចោល ក៏ត្រូវបានម្ចាស់ថ្មីផ្តល់ការងារជាបុគ្គលិកពេញម៉ោងនៅស្ថានីយ៍ប្រេងឥន្ធនៈ

    BY Khmernote Media January 10, 2020
    សត្វ​សុនខ​មួយក្បាល ត្រូវគេបោះបង់ចោល ក៏ត្រូវបានម្ចាស់ថ្មីផ្តល់ការងារជាបុគ្គលិកពេញម៉ោងនៅស្ថានីយ៍ប្រេងឥន្ធនៈ

    ប្រេស៊ីល៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដោយសត្វ​សុនខ​មួយក្បាល ដែលត្រូវបានម្ចាស់វាបំបរបង់ចោលនៅស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវបានម្ចាស់ថ្មីផ្តល់ការងារជាបុគ្គលិកពេញម៉ោងនៅស្ថានីយ៍ប្រេងឥន្ធនៈ Shell នៅក្នុងតំបន់ Mogi das Cruzes ប្រទេសប្រេស៊ីល។

    សត្វ​សុនខ​មួយក្បាលនេះមានឈ្មោះ Negão ត្រូវបានម្ចាស់វាបោះបង់ចោល ហើយក៏ត្រូវបានម្ចាស់ថ្មីជាមនុស្សចិត្តធម៌ ស្រលាញ់ដូចក្រុមគ្រួសារ រហូតបានផ្តល់ការងារនៅស្ថានីយ៍ប្រេងឥន្ធនៈជាបុគ្គលិកពេញម៉ោង។ សត្វ​សុនខ​មួយក្បាលនេះ ជាបុគ្គលិកពិតៗដោយមានកាតសម្គាល់ខ្លួននៅកន្លែងធ្វើការ មានម៉ោងឈប់សម្រាក។ Negão ជាសត្វសុនខទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសប្រេស៊ីល ដោយមានមនុស្សម្នាជាច្រើនជាពិសេសអតិថិជនពេលមកស្ថានីយ៍ប្រេងឥន្ធនៈម្តងៗនឹងទទួលបានការស្វាគមន៍យ៉ាងរីករាយពីសំណាក់សត្វសុនខដ៏គួរឲ្យស្រលាញ់មួយក្បាលនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay