ខ្មែរណូត

ស្វែងរក

  • PR

    វណ្ណកម្មភាពយន្តភាគថ្មី ដែលជាប្រភេទភាពយន្តបែបអក្សរសិល្ប៍ខ្មែរ រឿងសព្វសិទ្ធិនឹងបង្ហាញវត្តមាននៅ PNN សប្ដាហ៍ក្រោយនេះ!

    BY Khmernote Media January 10, 2020
    វណ្ណកម្មភាពយន្តភាគថ្មី ដែលជាប្រភេទភាពយន្តបែបអក្សរសិល្ប៍ខ្មែរ រឿងសព្វសិទ្ធិនឹងបង្ហាញវត្តមាននៅ PNN សប្ដាហ៍ក្រោយនេះ!

    អក្សរសិល្បិ៍បុរាណដ៏ល្បីល្បាញគឺរឿង ”សព្វសិទ្ធិ” ដែលទស្សនិកជនធ្លាប់តែអាន និងស្ដាប់តាមវិទ្យុជាដើមនោះ ត្រៀមនឹងចាក់បញ្ចាំងជាភាពយន្តភាគហើយពីថ្ងៃទី ១៣ ខែមករា នេះតទៅ លើកញ្ចក់ទូរទស្សន៍ PNN។

    សព្វសិទ្ធិ ជាស្នាដៃនិពន្ធរបស់ ហ្មឺនភក្តីអក្សរតន់ ដែលនិទានពីសត្វជៀបកប្បាសញី ឈ្មោលមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសំបុក។ ព្រោះតែការប្រចណ្ឌដោយឥតមានហេតុផល គ្មានការពិចារណារបស់សត្វជៀបកប្បាសញី «សកុណី» ឈានដល់ការធ្វើអត្តឃាតលោតចូលភ្លើងដោយបានសច្ចាថាបើកើតជាតិថ្មីមិនស្តីនិយាយនឹងប្រុសឈ្មោលណាឡើយ។ ”សព្វសិទ្ធិ” ត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងពីផលិតកម្ម អេតគ្រីអេទ័រ ជាមួយការគូក្រាហ្វិច និង Animation សត្វដ៏យកចិត្តទុកដាក់ បានធ្វើឱ្យទស្សនិកជន ជាពិសេសអ្នកនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរនៅ PNN ចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង។

    ភាពយន្តបែបអក្សរសិល្ប៍ខ្មែរដ៏ល្បីល្បាញនេះ ត្រូវ PNN ចំណាយទុនផលិតរាប់សែនដុល្លារ ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ស្នាដៃអក្សរសិល្បិ៍ខ្មែរ និងវិស័យភាពយន្តខ្មែរទាំងមូល ក្នុងន័យរួមចំណែកលើកស្ទួយគុណភាពខ្សែភាពយន្តខ្មែរឲ្យបោះជំហានទៅមុនកាន់តែឆាប់រហ័ស។ មិនត្រឹមរឿង “សព្វសិទ្ធិ” ប៉ុណ្ណោះទេដែលស្ថានីយទូរទស្សន៍ទំនើបភីអិនអិនបានវិនិយោគជាទឹកប្រាក់រាប់សែនដុល្លារដើម្បីផលិត ក្នុងនោះរឿងភាគខ្មែរជាច្រើនផ្សេងទៀតដូចជា “អ្នកម៉ាក់វ័យក្មេង” “តួគេខ្ញុំសម្តែង” “នស្ស័យស្នេហនាងមនោរាហ៍” “ពស់កេងកង” “ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់” ជាដើមដែលសុទ្ធសឹងតែជាស្នាដៃប្រកកបដោយគុណភាព និងទទួលការគាំទ្រពីទស្សនិកជន។

    ស្ថានីយទូរទស្សន៍ PNN ជាស្ថានីយឈានមុខក្នុងការផលិតខ្សែភាពយន្តខ្មែរ ដោយតែងតែយកចិត្តទុកដាក់ និងការស្វែងរកខ្សែភាពយន្តថ្មីប្លែក និងប្រកបដោយគុណភាពសម្រាប់ជាចំណីចក្ខុរបស់អ្នកទស្សនា។ ស្នាដៃបែបអក្សរសិល្បិ៍ដ៏ល្បីល្បាញរឿង”សព្វសិទ្ធិ” នឹងចាក់បញ្ចាំងជាផ្លូវការលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២០ នេះតទៅ វេលាម៉ោង ៧ដល់ម៉ោង ៨យប់ រៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។ ដូច្នេះសម្រាប់ទស្សនិកជនចង់ទស្សនាខ្សែភាពយន្តភាគល្អៗទាំងខ្មែរ និងបរទេសទេស កុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN៕

    https://www.facebook.com/PNNDramaFanClub/videos/2569832206673805/

    ដោយ៖ រ៉ាត់ ចាន់ធីតា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay