ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បំបាត់អាការៈត្អើកបានភ្លាមៗ ដោយគ្រាន់តែអនុវត្តន៍តាមវិធីដ៏មានប្រសិទ្ធិភាពបំផុតមួយចំនួននេះ

    BY Khmernote Media April 9, 2018
    បំបាត់អាការៈត្អើកបានភ្លាមៗ ដោយគ្រាន់តែអនុវត្តន៍តាមវិធីដ៏មានប្រសិទ្ធិភាពបំផុតមួយចំនួននេះ

    ភាគច្រើនអាការៈនៃការត្អើក គឺកើតឡើងភ្លាមៗ ហើយបាត់ទៅវិញយ៉ាងលឿនខ្លួនឯង។ ប៉ុន្តែមានពេលខ្លះ វាក៏អាចប្រែទៅជាបញ្ហាធ្ងន់ធ្ងរ និងគួរឲ្យរំខាន ហើយយូរបាត់ទៅវិញផងដែរ។ ខាងក្រោមជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយចំនួនដែលអាចបំបាត់អាការៈត្អើកបានលឿនបំផុតគួរឲ្យភ្ញាក់ផ្អើល ៖

    ១. ញ៉ុកត្រចៀក ៖ ប្រើម្រាមដៃចុកត្រចៀកសម្រាប់រយៈពេលពី ២០ ទៅ ៣០ វិនាទី ឬអ្នកអាចសង្កត់លើផ្ទៃទន់ៗខាងក្រោយទងត្រចៀកក្រោមគល់លលាដ៏ក្បាលជំនួសក៏បាន។

    ២. បឺតទឹកតាមទុយោរ ៖ ដើម្បីបំបាត់ត្អើក គឺអ្នកគ្រាន់តែទទួលទានទឹកដោយប្រើទុយោរដើម្បីបឺត ឬខ្ពុរទឹកក្នុងមាត់ក៏មានប្រសិទ្ធភាពដូចគ្នាផងដែរ។ ជាធម្មតាវិធីនេះជួយបញ្ឈប់អាការៈត្អើក បន្ទាប់ពីទទួលទានទឹកបាន​ពីរ​បី​ក្អឹ​ក​ ប៉ុន្តែចំពោះមនុស្សមួយចំនួនត្រូវអនុវត្តន៍ឲ្យបានពី ២ ទៅ ៣ ដងឯណោះទើបទទួលបានលទ្ធផល។

    ៣. ញ៉ុកត្រចៀក ខណៈពេលបឺតទឹក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើម្រាមដៃញ៉ុកត្រចៀកទាំងសងខាង ខណៈពេលបឺតទឹកតាមរយៈទុយោរ។

    ៤. ដកដង្ហើមចេញចូលក្នុងថង់ក្រដាស ៖ បញ្ឈប់សកម្មភាពភ្លាម ប្រសិនបើអ្នកចាប់ផ្ដើមមានអារម្មណ៍ធីងធោង។

    ៥. ទឹកឃ្មុំ និងក្រូចឆ្មារ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារក្រូចឆ្មារ ឬទទួលទានទឹកឃ្មុំជាមួយនឹងទឹកក្ដៅឧណ្ហៗ។

    ៦. សាកល្បងចុចសង្កត់ថ្នមៗត្រង់ចំនុចដូចក្នុងរូបភាពបានបង្ហាញ ៖

    ៧. ទទួលទានស្ករស ១ ស្លាបព្រាបាយពេញ ៖ ចលនានៃការទំពារ ក៏ដូចជាចលនានៃអណ្ដាតនៅពេលលេបស្ករចូលផ្លាស់ប្ដូរចលនាដង្ហើមនៃក្រពះ ដូច្នេះអាការៈត្អើកនឹងបាត់។

    ៨. ញ៉ុកត្រចៀក ហើយលៀនអណ្ដាតចេញក្រៅ ៖ វិធីនេះហាក់ដូចជាប្លែកបន្តិចមែន ប៉ុន្តែវាមានប្រសិទ្ធភាពល្អប្រសើរគួរឲ្យកត់សម្គាល់។

    ៩. បញ្ឈប់អាការៈត្អើក ដោយប្រើខ្មៅដៃ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ខ្មៅដៃផ្ដេកខាំជាប់នឹងមាត់ ហើយព្យាយាមទទួលទឹកពីរបីចិបពីកែវ។ ព្យាយាមយ៉ាងណាក៏ដោយ កុំឲ្យខ្មៅដៃជ្រុះចេញពីមាត់។ វិធីនេះហាក់ដូចជាពិបាកជាងគេបន្តិច ប៉ុន្តែវាមានប្រសិទ្ធភាពប្រសើរបំផុតដើម្បីបញ្ឈប់ត្អើក។

    ១០. ដកដង្ហើមចូលឲ្យលឿន ហើយដកដង្ហើមចេញយឺតៗ ៖ ដកដង្ហើមស្រូបខ្យល់ចូលឲ្យច្រើនបំផុតតាមដែលអ្នកធ្វើទៅបាន ហើយដកដង្ហើមចេញយឺតៗសម្រាប់រយៈពេល ៣០ វិនាទី។ អនុវត្តន៍រហូតទាល់តែអាការៈត្អើករបស់អ្នកត្រូវបានបញ្ឈប់៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay