ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីជនជាតិអាមេរិក៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ហឹង្សាលើបុរសជនជាតិកូរ៉េម្នាក់

    BY Khmernote Media April 9, 2018
    ស្រ្តីជនជាតិអាមេរិក៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់ហឹង្សាលើបុរសជនជាតិកូរ៉េម្នាក់

    កូរ៉េខាងត្បូង ៖ ជារឿយៗយើងតែងតែឃើញមានការប្រលប្រាស់ហឹង្សាទៅលើនារីភេទនៅតាមទីសាធារណៈ តែលើកនេះទ្រង់ប្លែកបន្តិចបុរសម្នាក់បែរជារងការប្រើប្រាស់ហឹង្សាពីស្រ្តីវិញ។ តាមប្រភពក្នុងស្រុករបស់កូរ៉េខាងត្បូងបានអោយដឹងថា បុរសជនជាតិកូរ៉េម្នាក់ត្រូវបានស្រ្តីជនជាតិអាមេរិក៣នាក់ព្រួតវាយនៅក្នុងរថភ្លើងតំបន់ Gyeonggi-do។ តាមប្រភពដដែលបានអោយដឹងថាហឹង្សាមួយនេះបានកើតឡើងនៅលើរថភ្លើងក្រោមដីរបស់កូរ៉េ ខណៈពេលដែលបុរសរងគ្រោះបានប្រាប់អោយស្រ្តីទាំងបីនោះរក្សាភាពស្ងប់ស្ងាត់។


    តាមរយៈវីដេអូដែលគេថតបានបង្ហាញសកម្មភាពស្រ្តីជនជាតិអាមេរិក៣នាក់បានបង្កភាពរញ៉េរញ៉ៃក្នុងរថភ្លើង រហូតមានអ្នកខ្លះទ្រាំមិនបានក៏ប្តូរកន្លែងអង្គុយ។ បុរសរងគ្រោះដោយសារតែទើសភ្នែកនឹងទង្វើរនេះពេកក៏ប្រាប់ទៅស្រ្តីទៅបីនោះអោតយស្ងាត់ តែស្រ្តីទាំងបីនោះមិនត្រឹមតែមិនស្តាប់ទេថែមទាំងប្រើប្រាស់ហឹង្សា និង ទះកំផ្លៀងគាត់រហូតមានរបួសទៀត។ បុរសនោះបានខលហៅប៉ូលិសអោយមកឃាត់ខ្លួនស្រ្តីទាំងបីនេះ តែពួកនាងបានព្យាយាមគេចខ្លួនមុនពេលប៉ូលិសមកដល់។ តែយ៉ាងណាប៉ូលិសនៅតែអាចឃាត់ពួកគេបាន បន្ទាប់ពីប៉ូិសសួរចម្លើយពួកគេបែរជាឆ្លើយថាបុរសម្នាក់នោះព្យាយាមលូកលាន់ពួកគេទើបបណ្តាលអោយមានហឹង្សាបែបនេះ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay