ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីៗបើចង់រក្សារាងឲ្យស្អាត គួរទទួលទានអាហារចន្លោះពីម៉ោង ៤ទៅ ៦ល្ងាច

    BY Khmernote Media April 9, 2018
    នារីៗបើចង់រក្សារាងឲ្យស្អាត គួរទទួលទានអាហារចន្លោះពីម៉ោង ៤ទៅ ៦ល្ងាច

    សព្វថ្ងៃនេះអ្វីដែលធ្វើឲ្យនារីកង្វល់ចិត្តជាខ្លាំងនោះគឺរឿងតុបតែងខ្លួន តែអ្វីដែលសំខាន់ជាងនេះទៀតគឺរឿងសម្រកទម្ងន់ ដោយពួកគេសុខចិត្តធ្វើការអត់អាហារពេលល្ងាចដើម្បីទទួលបានរាងស្អាត។ តែបើសិនជាអ្នកគិតបែបនេះគឺខុសហើយ អាហារពេលល្ងាចគឺជាអាហារដ៏សំខាន់ តែយ៉ាងណាក៏អ្នកគួរតែយល់ដឹងពីពេលវេលាដែលត្រូវបរិភោគឲ្យបានត្រឹមត្រូវផងដែរ។ ពេលវេលាដែលសាកសមបំផុតគឺចន្លោះពីម៉ោង ៤ ទៅ៦ ល្ងាច ព្រោះនៅពេលដែលអ្នកបរិភោគនៅម៉ោងនេះគឺវាអាចជួយឲ្យពោះវៀនរបស់យើងអាចរំលាយអាហារបានល្អ ហើយពេលដែលអ្នកគេងនៅពេលយប់ក៏ទទួលបានភាពស្កប់ស្កល់ លើសពីនេះនៅពេលព្រឹកថ្ងៃថ្មីអ្នកនិងទទួលបានពោះវៀនស្អាតល្អព្រោះថាវាបានរំលាយអាហារយ៉ាងស្អាត។

    បើសិនជាអ្នកតមអាហារពេលយប់ រឺក៏ចង់បំបាត់ចំណងអាហារដោយការផឹកកាហ្វេជំនួសវិញនោះ វាមិនមែនជាវិធីសម្រកទម្ងន់ដ៏ល្អនោះទេ តែវារឹតតែបង្កើនអរម៉ូត cortisol នៅក្នុងរាងកាយកាន់តែច្រើនឡើងនិងធ្វើឲ្យសុខភាពអ្នកជួបបញ្ហាច្រើន។ យកល្អតែគួរតែទទួលទានអាហារនៅចន្លោះម៉ោង៤ ទៅ៦ល្ងាចទើបល្អបំផុត ហើយអ្នកគ្រាន់តែសាកល្បងពី ៤ទៅ៥ថ្ងៃនោះអ្នកនឹងទទួលបានប្រសិទ្ធិភាពសឹងមិនគួរឲ្យជឿ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay