អន្តរជាតិ
វិធីងាយៗក្នុងការធ្វើគ្រឿងសំអាងដែលខូចអាចយកមកប្រើការវិញបាន
BY Khmernote Media
April 9, 2018
នារីៗអ្វីដែលសំខាន់សម្រាប់រូបនាងគឺគ្រឿង Make Up ដែលពួកគេស្រលាញ់ជាងអ្វីទាំងអស់។ បើសិនជាអ្នកសួរនារីថា”តើស្រលាញ់គ្រឿង Make Upទេ?” ច្បាស់ណាស់ ១០០ ទាំង១០០ នាក់ប្រាកដជាឆ្លើយព្រមគ្នាថា”ស្រលាញ់”ព្រោះថាការតុបតែងខ្លួនគឺជាគ្រឿងម៉្យាងសម្រាប់លម្អខាងក្រៅ ហើយកាន់តែធ្វើឲ្យមនុស្សស្រីមានទំនុកចិត្តលើខ្លួនឯង។ តែយ៉ាងណាក៏គ្រឿងទាំងនោះមិនបាននៅល្អរហូតនោះដែរ តែងតែមានការធ្លាក់ខូចខាតដែលធ្វើឲ្យនារីមានការស្ដាយជាខ្លាំង ពេលនេះនារីគ្រប់រូបអស់បារម្ភនិងរឿងនេះទៀតហើយ វិធីងាយៗក្នុងការធ្វើឲ្យគ្រឿងសំអាងខូចមកជាល្អវិញ ហើយប្រើប្រាស់បានវិញទៀតផងជាពិសេសសន្សំថវិកាមិនចាំបាច់ទិញថ្មីនោះទេ។
គ្រឿងផ្សំចាំបាច់មាន៖
- គ្រឿងសំអាងដែលបែកអស់យកមកបង្ហាប់វិញ
- ជាតិអាកុល
- សំលី (សម្រាប់ជូតត្រចៀក)
- ស្លាបព្រា
- អេប៉ុង/ក្រដាស់
របៀបលាយ៖
- ដំបូងប្រមូលកម្ទេចគ្រឿងសំអាងជាមុនសិន
- បន្ទាប់មកដាក់ជាតិអាកុលចូលបន្ដិចទើបយកស្លាបព្រា រឺអេប៉ុងមកបង្ហាប់វាឲ្យចូលគ្នាប៉ុន្ដែអ្នកគួរតែយកក្រដាសមកទ្រាប់ពីក្រោមផងដើម្បីឲ្យមើលទៅសាច់ម៉្សៅរលោងស្អាត
- ទុកចោលចាំរហូតដល់វាស្ងួត ហើយរឹងល្អនោះយើងអាចយកមកប្រើការបានវិញហើយ៕
អត្ថបទ៖ Sai
ប្រភព៖mthai