ស្រ្តីជាម្តាយប្តឹងទាមទារសំណងរាប់លានយ័នពីហាង Apple ដោយសារទ្វារកញ្ចក់ក្នុងហាង ធ្វើឲ្យកូននាងរបួស
ប្រទេសចិន ៖ វាជារឿងដែលឪពុកម្តាយគ្រប់រូបគួតែប្រុងប្រយ័ត្ន នៅពេលនាំកូនៗរបស់ខ្លួនទៅកន្លែង ដែលអាចបង្កអោយគេមានគ្រោះថ្នាក់បាន។ ប្រភពព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលរងការរិះគន់យ៉ាងខ្លាំង ដោយស្រ្តីម្នាក់ទាមទារសំណងរាប់លានយ័នពីហាង Apple ។ ក្រោយពីកូនរបស់នាងបានរងរបួសត្រូវមុខ បន្ទាប់ពីគេបានរុញទ្វារកញ្ចក់របស់ហាងនោះលេងបណ្តាលអោយបែក។
តាមរយៈវីដេអូក្នុងកាមេរ៉ាសុវត្ថិភាំពរបស់ហាងបានបង្ហាញសកម្មភាព ក្មេងរងគ្រោះឈ្មោះ Meng Ming និងក្មេងប្រុសម្នាក់ទៀតបានរុញទ្វានេះលេង ខណៈពេលដែល Meng Ming រុញទ្វារនោះទៅជញ្ជាំងហាងនោះក៏ប្រេះបែកតែម្តង។ ដោយសារតែ Meng Ming ឈរនៅទីនោះទើបកំទេចកញ្ចក់ខ្លះរត់ទៅប៉ះមុខរបស់គេបណ្តាលអោយរបួស។ ក្រោយកើតហេតុស្រ្តីជាម្តាយបានចាប់លើកកូនចេញពីកន្លែងកើតហេតុហើយចាកចេញទៅតែម្តង។ យ៉ាងណាខាងអ្នកគ្រប់គ្រងហាងនេះនិយាយថា វាក៏ជាកំហុសហាង តែក៏ជាកំហុសរបស់ស្រ្តីជាម្តាយនោះដែរ ដែលមិនបាននៅមើលខុសត្រូវកូនខ្លួនឯង៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

អត្ថបទ ៖ Mali
ប្រភព ៖ sanook