ខ្មែរណូត

ស្វែងរក

  • PR

    realme រួមដៃជាមួយ Smart Axiata បង្កើតការប្រកួតធំបំផុត PUBG MOBILE ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា

    BY Khmernote Media January 16, 2020
    realme រួមដៃជាមួយ Smart Axiata បង្កើតការប្រកួតធំបំផុត PUBG MOBILE ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា

    កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី២៩ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ខែមិនា អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ដៃគូរក្នុងការសហការរបស់Smart លើកនេះគឺជា realme។

    Smart នឹង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ កាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smart ដែរ។ ឥឡូវនេះrealme ដែលក្នុងនាមជាដៃគូរសហការរបស់Smart ក្នុងការប្រកួតលើនេះ realme នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មីដល់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត នឹងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភី។

    មិនចម្លែកទេដែល Smart ជ្រើសយក realme ធ្វើជាដៃគូរសហការក្នុងការប្រកួត PUBG Mobile លើកនេះ។ គឺដូចដែរ realme តែងតែលើកឡើងថា realme នឹងខិតខំផ្តល់ការរស់នៅបែបទាន់សម័យនិងបែបឌីជីថលដល់យុវវ័យទាំងអស់គ្នា ។ ក្នុងការប្រគួត PUBG លើកនេះ Smart នឹងrealme នឹងខិតខំផ្តល់អោយយុវវ័យទាំងឡាយនូវការសាកល្បងដ៏សំបូរបែប។

    យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ។ មើលតាមសេរីដែលបានចេញទាំងអស់ ទោះបីជា realme5 realme5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតំរូវការអ្នកចូលរួមប្រកួតទាំងអស់គ្នាបាន។

    សូមរង់ចាំទាំងអស់គ្នា!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay