ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសចំណាស់ប្រឈមមុខនឹងការជាប់គុក១៥ឆ្នាំ ក្រោយផ្ញើររូបអាក្រាតរបស់ក្មេង៤ឆ្នាំទៅអោយម្តាយនាង

    BY Khmernote Media April 9, 2018
    បុរសចំណាស់ប្រឈមមុខនឹងការជាប់គុក១៥ឆ្នាំ ក្រោយផ្ញើររូបអាក្រាតរបស់ក្មេង៤ឆ្នាំទៅអោយម្តាយនាង

    បរទេស ៖ ឪពុកម្តាយគួរជ្រើសរើសមនុស្សគួរអោយទុកចិត្តបន្តិច មុននឹងសម្រេចចិត្តផ្ញើរកូនរបស់ខ្លួននៅនឹងគេនោះ ព្រោះវាមានច្រើនករណីលើការរំលោភធ្វើបាបកុមារ។ បុរសម្នាក់កំពុងប្រឈមនឹងការកាត់ទោសជាប់គុករយៈពេល១៥ឆ្នាំ ក្រោយពីជាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើរាងកាយរបស់ក្មេងស្រី។ តាមប្រភពបានអោយដឹងថាបុរសម្នាក់នេះមានវ័យ៥៦ឆ្នាំ គាត់បានផ្ញើរូបអាក្រាតរបស់ក្មេងស្រីវ័យ៤ឆ្នាំទៅកាន់ម្តាយរបស់ក្មេងរងគ្រោះនេះតាមរយៈ WhatsApp។


    សម្តីជាម្តាយជនរងគ្រោះដែលមានវ័យ៤០ឆ្នាំបានប្រាប់ថា នាងធ្វើការជាអ្នកបំរើតាមផ្ទះ រាល់ពេលទៅធ្វើការនាងបានផ្ញើកូននៅជនជាប់ចោទ។ នៅលើខ្លួនរបស់ជនរងគ្រោះត្រូវបានគេប្រទះឃើញមានស្នាមរបួសជាច្រើនដូចជានៅលើ ថ្ងាស ទ្រូង ជើង ដែលស្នាមទាំងនេះត្រូវគេសន្និដ្ឋានថាកើតឡើងពីការរំលោភបំពានរបស់ជនជាប់ចោទ។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីពេទ្យ ក្រោយពីរងគ្រោះមានឈាមហូរតាមក្បាល។ បុរសពីនាក់ដែលបានបញ្ជូនក្មេងរងគ្រោះទៅមន្ទីពេទ្យបាននិយាយថា មិត្តភក្តិក្មេងតូចនេះបានប្រាប់គរថា ក្មេងតូចនេះធ្លាប់ប្រកាច់ក្នុងបន្ទប់ទឹក។ បុរសចំណាស់ត្រូវប៉ូលិសឃាត់ខ្លួន និង ប្រឈមការកាត់ទោសជាប់គុក១៥ឆ្នាំលើករណីរំលោភបំពាននេះ៕
    អត្ថបទ ៖ ​Mali
    ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay