អន្តរជាតិ
ផ្ទុះគ្រាប់បែកជាច្រើនគ្រាប់នៅខេត្ត Narathiwat ប្រទេសថៃ បង្កឲ្យមានមនុស្ស៤នាក់របួសធ្ងន់
BY Khmernote Media
April 10, 2018
ថៃ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ និងត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងហេតុការណ៍ផ្ទុះគ្រាប់បែបជាច្រើនគ្រាប់ នៅក្នុងស្រុក Sungai Kolok ខេត្ត Narathiwat ប្រទេសថៃ។ បើយោងតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់កើតហេតុខាងលើបានឲ្យ ដឹងថា កាលពីថ្ងៃចន្ទម្សិលមិញនេះ មានគ្រាប់បែបមួយគ្រាប់បានផ្ទុះនៅក្បែរសណ្ឋាគារ Plaza Hotel និង២គ្រាប់ទៀតបានផ្ទុះនៅ លើផ្លូវ Prachawiwat។
ហើយអ្នកដែលរងរបួសទាំងអស់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យបង្អែក Sungai Kolok ហើយមកទល់នឹងពេលនេះពួកគេត្រូវក្រុមវេជ្ជបណ្ឌិតជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ហើយ។ គេមិនទាន់ដឹងថា នណាម្នាក់ជាអ្នកនៅពីក្រោយរឿងនេះនៅឡើយទេ ហើយគោលបំណង់នៃការបំផ្ទុះគ្រាប់បែបនេះក៏គេមិនបានដឹងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost