ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រន្ធត់ខ្លាំងណាស់! រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវភ្នំ សម្លាប់សិស្សក្មេងៗជិត៣០នាក់

    BY Khmernote Media April 10, 2018
    រន្ធត់ខ្លាំងណាស់! រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងក្រឡាប់ធ្លាក់ផ្លូវភ្នំ សម្លាប់សិស្សក្មេងៗជិត៣០នាក់

    ឥណ្ឌា៖ រថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវ និងបានបង្កឲ្យមនុស្ស៣០នាក់បានស្លាប់។ ហេតុការណ៍នេះបាន កើតឡើងនៅក្នុងរដ្ឋ Himachal Pradesh ប្រទេសឥណ្ឌា ហើយកន្លែងដែលរថយន្តធ្លាក់ចុះទៅនោះគឺជាជ្រលងភ្នំមួយដែល មានឈ្មោះថា Kangra។

    បើតាមអាជ្ញាធរប៉ូលិសបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះមានចំនួន២៧នាក់ជាកូនសិស្សសាលា ម្នាក់ជាអ្នកបើកបរ និង០២នាក់ទៀតជាគ្រូបង្រៀន។ ក្នុងចំណោមសិស្សទាំងអស់នោះគឺជាកូនប្រជាពលរដ្ឋដែលរស់នៅ ក្បែរតំបន់កើតហេតុនោះ ហើយពួកគេទាំងអស់សុទ្ធតែមានអាយុក្រោយម១៣ឆ្នាំ។

    បើតាមការស៊ើបអង្គេតរ​បស់ប៉ូលិសជំនាញ បានរកឃើញថា រថយន្តក្រុងមួយនេះបានបើកបរក្នុងល្បឿនលឿន ហើយដោយវាជារថយន្តចាស់ហ្វ្រាំងរបស់វាហាក់មិនដំណើរការប្រក្រតី ដែលស្ថិតនៅក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន ទើបបណ្តាលឲ្យរថយន្តកក្រឡាប់ចូលក្នុងជ្រលងភ្នំតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay