ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបសំណាក់ព្រះចៅអធិរាជមួយទំងន់៦តោន ខ្យល់បោកប៊ើងដួលដល់ដី

    BY Khmernote Media April 10, 2018
    រូបសំណាក់ព្រះចៅអធិរាជមួយទំងន់៦តោន ខ្យល់បោកប៊ើងដួលដល់ដី

    ចិន៖ កាលពីព្រឹកមិញនេះរូបសំណាក់ព្រះចៅអធិរាជ Qin Shi Huang របស់ប្រទេសចិន បានដួលធ្លាក់ចុះមកដី បន្ទាប់ពីមានខ្យល់យ៉ាងខ្លាំងមួយបានបោកបក់យ៉ាងយូរ។ រូបសំណាក់ដ៏ធំមហិមានេះមានទម្ងន់៦តោន កម្ពស់១៩ម៉ែត្រ និងត្រូវបានគេដាក់តាំងនៅក្នុងក្រុង Binzhou ខេត្ត Shandong។

    ក្រោយការដួលរលំនេះ រូបសំណាក់ក៏បានរងនូវការខូតខាតយ៉ាងច្រើនផងដែរ ហើយពេលនេះខាង​ក្រុមការងារកំពុងតែប្រញាប់ប្រញាល់ធ្វើការជួសជុល ដើម្បីឆាប់បានយកមកដាក់តាំងវិញ។ សូមបញ្ជាក់ថា កាលពីពេលកន្លង ទៅនេះរូបសំណាក់មាសរបស់អតីតមេដឹកនាំចិនលោក  Mao Zedong ដែលស្ថិតនៅក្នុងខេត្ត Henan ក៏បានបាក់ផងដែរ គឺបានបាក់នៅពេលដែលគេជិតបញ្ចប់ការសាងសង់ជាស្ថាពរទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay