ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយតែងខ្លួនធ្វើជាកងទ័ពណាស៊ីរបស់អាល្លឺម៉ង់

    BY Khmernote Media April 10, 2018
    បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយតែងខ្លួនធ្វើជាកងទ័ពណាស៊ីរបស់អាល្លឺម៉ង់

    បរទេស ៖ សព្វថ្ងៃមនុស្សតែងតែស្វែងរកវិធីសាស្រ្តផ្សេងៗជាច្រើនដើម្បីអោយអ្នកដទៃជាប់អារម្មណ៍មកលើខ្លួន ប៉ុន្តែវិធីសាស្រ្តខ្លះវាមិនបានធ្វើអោយគេល្បីទេបែរជានាំទុក្ខអោយខ្លួនវិញ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសកូនកាត់អាមេរិក-កូរ៉េម្នាក់ត្រូវប៉ូលិសចាប់ឃាត់ខ្លួនក្រោយពីគេតាំងខ្លួនជា “Asian Nazi” ។ ជនសង្ស័យមានឈ្មោះ Heon Jong Yoo វ័យ២៤ឆ្នាំ ជាកូនកាត់អាមេរិក-កូរ៉េ គេបានប្រកាសខ្លួនថាជា “អង្គសហព័ន្ធថ្មី”។


    គេបានក្លាយជាជនល្បីក្នុងបណ្តេញប្រព័ន្ធ YouTube video បន្ទាប់​​ពីគេបានតែងខ្លួនជាកងទ័ពណាស៊ី ហើយបានច្រៀងនូវចំរៀង Dixie។ ការឃាត់ខ្លួនបុរសវ័យ២៤ឆ្នាំនេះប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះដោយអង្គភាពការិយាល័យសហព័ន្ធប្រឆាំងគ្រឿងស្រវឹង ថ្នាំជក់​ និងអាវុធជាតិផ្ទុះហៅកាត់ AFT ។ ភ្នាក់ងារ AFT បានប្រាប់ថាជនសង្ស័យរូបនេះពាក់ព័ន្ធនឹងការទិញកាំភ្លើងខុសច្បាប់។ ពេលនេះបុរសវ័យក្មេងកំពុងត្រូវបានឃាត់ខ្លួននៅក្នុងគុក Smith County Jail ស្ថិតក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក៕


    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay