មិននឹកស្មានសោះថាអ្នកស្ម័គ្របរិច្ចាកមេជីវិតក្នុងប្រទេសចិន ត្រូវឆ្លងកាត់លក្ខខ័ណ្ឌប្លែកៗនិងច្រើនដល់ម្លឹងផង
ប្រទេសចិន ៖ នាពេលថ្មីនេះធនាគារមេជីវិតក្នុងទីក្រុង Beijing ប្រទេសចិនបានចេញនូវបញ្ញតិថ្មីមួយក្នុងការបរិច្ចាកមេជីវិតមកអោយនៅទីនេះ។ គេកំណត់ថាអ្នកដែលអាចបរិច្ចាកបាន លុះត្រា ណាតែជាមនុស្សដែលមានភាពស្មោះត្រង់ ស្រលាញ់ការកាន់កាប់ដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងដើរតាមមនោគមវិជ្ជារបស់បក្ស។ សាកលវិទ្យាល័យសុខាភិបាលទី៣នៃទីក្រុង Beijing ក៏កំពុងតែបើកទទួលការបរិច្ចាកមេជីវិតនោះផងដែរ។

សេចក្តីជូនដំណឹងនេះត្រូវបានគេសរសេរថា “ម្ចាស់ជំនួយមេជីវិតនេះត្រូវតែជាមនុស្សស្រឡាញ់បក្សកុម្មុយនិស្តចិន និង អ្នកដឹកនាំនៃបក្ស”។ បន្ថែមលើនេះទៀត “ត្រូវតែស្មោះត្រង់នឹងភារកិច្ចរបស់គណបក្ស ត្រូវធ្វើតាមច្បាប់ គោរពច្បាប់ និងមិនដែលមានបញ្ហានយោបាយណាមួយឡើយ”។ ក្រៅពីលក្ខខ័ណ្ឌមួយនេះហើយអ្នកបរិច្ចាកត្រូវមានឮអាយុលើសពី២០ឆ្នាំ មានសុខភាពល្អ មិនមានប្រវត្តិជំងឺហ្សែនរឺជំងឺឆ្លងណាមួយ។ អ្នកបរិច្ចាកត្រូវគេពិនិត្យនឹងវាយតម្លៃថា “តើគុណភាពនៃមេជីវិតឈ្មោលនោះភាពរឹងមាំកំរិតណាទៀត”៕

អត្ថបទ ៖ Mali
ប្រភព ៖ nextshark