ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស្ចារ្យមែន! ព្យាបាលជំងឺក្អក ក៏ដូចជាជំងឺរលាកទងសួត ដោយប្រើប្រាស់ត្រឹមតែស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ

    BY Khmernote Media April 10, 2018
    អស្ចារ្យមែន! ព្យាបាលជំងឺក្អក ក៏ដូចជាជំងឺរលាកទងសួត ដោយប្រើប្រាស់ត្រឹមតែស្លឹកស្ពៃក្ដោប និងទឹកឃ្មុំ

    ស្ពៃក្តោប គឺជាបន្លែស្លឹកពណ៌បៃតងមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវអត្ថប្រយោជន៍ល្អៗជាច្រើនដល់សុខភាព និងថែមទាំងមានប្រសិទ្ធិភាពព្យាបាលជំងឺក្អកយូរជាង ៨ សប្តាហ៍ ក៏ដូចជាជំងឺរលាកទងសួតតាមបែបធម្មជាតិផងដែរ។ ជាការពិតណាស់ បើទោះបីជាឱសថវេជ្ជសាស្ត្រអាចធ្វើឲ្យអ្នកទទួលបាននូវភាពធូរស្បើយពីជម្ងឺប្រភេទនេះបានយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែថ្នាំពេទ្យនៅតែផ្ដល់ផលប៉ះពាល់ចំនួនផ្សេងៗទៀតដល់សុខភាពដូចជា ធ្វើឲ្យមានការខូចខាតទៅដល់ប្រព័ន្ធភាពស៊ាំជាដើម។ ដូច្នេះការអនុវត្តន៍តាមវិធីសាស្ត្រព្យាបាលជំងឺបែបធម្មជាតិ គឺជាជម្រើសដំបូងប្រសើរបំផុតដែលអ្នកគួរតែសាកល្បង។អត្ថបទខាងក្រោមនឹងបង្ហាញពីរបៀបប្រើប្រាស់ស្ពៃក្ដោប និងទឹកឃ្មុំដើម្បីព្យាបាលអាការៈក្អកលើសពីរយៈពេល ៨ សប្តាហ៍ និងរោគរលាកទងសួត ៖

    ១. គ្រឿងផ្សំដែលត្រូវការ ៖ ស្ពៃក្ដោបស្រស់ចំនួន ១ និងទឹកឃ្មុំឆៅធម្មជាតិ (គ្មានផ្ទុកសារជាតិគីមី)។

    ២. របៀបអនុវត្តន៍ ៖ បកស្លឹកដែលមានទំហំធំជាងគេចំនួន ១ ស្រទាប់ចេញពីស្ពៃក្ដោប។ ដាក់ស្លឹកចូលត្រាំក្នុងទឹកក្ដៅសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ដើម្បីឲ្យវាប្រែជាទន់។ បន្ទាប់មកសឹមស្រង់ចេញពីទឹក រួចលាបទឹកឃ្មុំពីលើផ្នែកម្ខាងនៃស្លឹកស្ពៃក្ដោប។ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺដាក់ផ្នែកម្ខាងដែលមានលាបទឹកឃ្មុំបិតលើដើមទ្រូង ហើយប្រើប្រាស់ផ្លាស្ទិកស្ដើងមកដាក់គ្រប់ពីលើរួចសឹមយកកន្សែងធម្មតា ឬកន្សែងបង់កមករុំជុំវិញទ្រូងពីលើផ្លាស្ទិកមួយជាន់ទៀត។ ប្រសិនបើអ្នកក្អកខ្លាំង អ្នកគួរប្រើប្រាស់ស្ពៃក្ដោបចំនួន ២ ស្រទាប់ ដោយដាក់មួយស្រទាប់លើទ្រូង ហើយមួយស្រទាប់ទៀតបិតលើខ្នង។ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ គួរអនុវត្តន៍នៅមុនពេលចូលគេង ដោយទុកចោលសម្រាប់រយៈពេលពេញ ១យប់ សឹមបកចេញសម្អាតចេញនៅព្រឹកបន្ទាប់។ សម្អាតទឹកឃ្មុំដែលប្រឡាក់ចេញ ដោយប្រើកន្សែងសើម ឬលាងសម្អាតជាមួយនឹងទឹកធម្មតាតែម្ដង។ ប្រសិនបើរោគរលាកទងសួតស្ថិតក្នុងដំណាក់កាលដំបូងនោះ វានឹងបាត់ភ្លាមក្រោយពីការអនុវត្តន៍ត្រឹមតែម្ដង។ ប៉ុន្តែប្រសិនបើមិនមែន ការព្យាបាលគួរត្រូវបានអនុវត្តន៍សារឡើងវិញសម្រាប់រយៈពេលពី ៥ ទៅ ៧ យប់៕

    អត្ថបទ៖ Bee

    ប្រភព ៖ Naturalnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay