ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ឃុំខ្លួនកូនក្នុងប្រអប់តូចមួយជាង២០ឆ្នាំ ដោយសារតែមូលហេតុមួយនេះ

    BY Khmernote Media April 10, 2018
    ហួសចិត្ត ! ឃុំខ្លួនកូនក្នុងប្រអប់តូចមួយជាង២០ឆ្នាំ ដោយសារតែមូលហេតុមួយនេះ

    ប្រទេសជប៉ុន ៖ ស្ថិតក្រោមហេតុផលដែលយើងពិបាកនឹងយល់មួយចំនួនធ្វើអោយមនុស្សមួយចំនួនបង្ខំចិត្តធ្វើរឿងផ្ទុយពីច្បាប់កំណត់ ទោះជាមានហេតុផលបែរណាការប្រព្រឹត្តខុសពីច្បាប់កំណត់គឺត្រូវតែមានទោស។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលបុរសជាឪពុកម្នាក់ឃុំកូនប្រុសរបស់ខ្លួនក្នុងប្រអប់ឈើមួយរយៈពេល២០ឆ្នាំ។ យោងតាមកាសែតជប៉ុន Times លោក Yoshitane Yamasaki អាយុ៧៣ឆ្នាំ បានប្រាប់ថាគាត់សម្រេចចិត្តឃុំកូនប្រុសរបស់ខ្លួនក្នុងប្រអប់ឈើនេះតាំងពីគេមានជម្ងឺបញ្ហផ្លូវចិត្ត។

    ប្រអប់ដែលបុរសចំណាស់ឃុំកូនប្រុសរបស់ខ្លួនមានកម្ពស់ជាង១ម៉ែត្រ និង ទទឹង២ម៉ែត្រ។ បើទោះបីជាគាត់ឃើគេបែរនេះតែគាត់តែងតែផ្តល់អាហារអោយគេបរិភោគយ៉ាងគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ក្រោយពីប្រទះឃើញកាលពីខែមករាកន្លងទៅប៉ូលិសបានឃាត់ខ្លួនបុរសជាឪពុកនោះ ហើយបានបញ្ជូនបុរសកំសត់នោះទៅកាន់មណ្ឌលសុខុមាលភាពសង្គមមួយនៅភាគខាងលិចប្រទេសជប៉ុន។ ចំពោះបុរសជាឪពុកត្រូវបានប៉ូលិសឃាត់ខ្លួន៣៦ម៉ោង ដល់ពេលនេះមិនមាននរណាម្នាក់ដឹងនោះទេថាគេចាត់វិធានការបែបណាលើបុរសម្នាក់នោះ៕
    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay