រដ្ឋាភិបាលក្រុង Philadelphia បានចេញលិខិតសុំទោសជាសាធារណៈទៅកាន់ប្រជាជនចិន ក្រោយពីអ្នកទេសចរណ៍ខ្លួនបានបំផ្លាញរូបចំលាក់អ្នកចំបាំងល្បីរបស់ចិន
អាមេរិក ៖ វត្ថុបុរាណរាប់ចាត់ទុកជារបស់ ដែលមានតម្លៃបំផុតរបស់ជាតិសាសន៍នីមួយៗ ប្រសិនបើវាត្រូវបានបំផ្លាញរឺកំទេច វាប្រៀបដូចជាការមើលងាយជាតិសាសន៍នោះដែរ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីកំពុងកក្រើកមួយ ដែលរដ្ឋាភិបាលទីក្រុង Philadelphia សហរដ្ឋអាមេរិក បានចេញលិខិត្រសុំទោសប្រទេសចិន ក្រោយអ្នកទេសចរណ៍របស់ខ្លួនបានធ្វើអោយដៃរូបចំលាក់អ្នកចំបាំងដ៏ល្បីមួយរបស់ចិនបាក់។
តាមប្រភពបានអោយដឹងថា រូបចំលាក់អ្នកចំបាំងដ៏ល្បីមួយនេះ មានតម្លៃទៅដល់ជាង៤.៥លានដុល្លារអាមេរិក។ ហេតុការណ៍ដ៏អាក្រក់នេះកើតឡើង ដោយសារតែអ្នកទេសចរណ៍ បានព្យាយាមលួចចូលទៅក្នុងបន្ទប់ដាក់រូបចំលាក់នេះ ដើម្បីថតរូប។ គេមិនត្រឹមតែថតទេថែមទាំងបានប៉ះពាល់លើវារហូតបង្កអោយក្លាយជាការខូចខាត។ អ្វីដែលកាន់តែហួសចិត្ត បុរសវ័យ២៤ឆ្នាំនោះបានលួចយកដៃ ដែលបានបាក់នោះធ្វើជារបស់ខ្លួនទៀត។
ដោយសារតែបែបនេះទើបរដ្ឋាភិបាលទីក្រុង Philadelphia ចេញជាលិខិត្រសុំទោសជាសាធារណៈ ដើម្បីសុំទោសចំពោះប្រជាជនចិនគ្រប់រូបចំពោះរឿងដ៏អាម៉ាស់នេះ។ ការិយាល័យមេធាវីរបស់សហរដ្ឋអាមេរិកនិយាយថា បុរសម្នាក់នេះអាចប្រឈមនឹងការជាប់គុក៣០ឆ្នាំចំពោះបទល្មើសដែលគេបានប្រព្រឹត្តនេះ៕


អត្ថបទ ៖ Mali
ប្រភព ៖ nextshark