អន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសចិនកើនដល់ ១,៥០០នាក់ ខណៈអ្នកឆ្លងកើនដល់ ៦៦,០០០

BY
autoadmin
February 15, 2020

ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ជាង ១,៥០០នាក់ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានមនុស្សចំនួន ១៣៩នាក់ទៀត បានស្លាប់នៅក្នុងខេត្តហ៊ូប៉ី ដែលជាទីរួមខេត្តរបស់ក្រុងវូហានចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុ៉ស។ គណៈកម្មការសុខាភិបាលខេត្ដក៏បានរាយការណ៍ អំពីករណីថ្មីនៃវីរុសចំនួន ២,៤២០។ ធ្លាក់ចុះពាក់កណ្តាលធៀបនឹងម្សិលមិញ។

យ៉ាងហោចណាស់មនុស្សសរុប ១,៥១៩នាក់ បានស្លាប់ដោយសារការផ្ទុះឡើងនៃវីរុស ដែលដំបូងឡើយវាផ្ទុះពីក្រុងវូហាន កាលពីខែធ្នូ និងបានរាលដាលយ៉ាងខ្លាំងចេញទៅទូទាំងប្រទេសមួយខែក្រោយមក។ ឥឡូវនេះមនុស្សជាង ៦៦,០០០នាក់ បានឆ្លង ហើយការស្លាប់ភាគច្រើនកើតឡើងនៅខេត្តហ៊ូប៉ីទាំងមូល។ ទំហំនៃការរាលដាលត្រូវបានគេរកឃើញកាន់តែច្រើននៅសប្តាហ៍នេះ បន្ទាប់ពីអាជ្ញាធរនៅហ៊ូប៉ីបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ពួកគេសម្រាប់ការរាប់ករណី ដោយបន្ថែមអ្នកជំងឺថ្មីរាប់ពាន់នាក់ទៅក្នុងតារាងការងារបស់ពួកគេ៕

អត្ថបទ៖ ​លីដា

Share This Post: