អន្តរជាតិ
ហួសចិត្ត ! ត្រូវមិត្តស្រីបដិសេធការសុំរៀបការ ខឹងចិត្តពេកទ្រាំមិនបានយកកូនកាំបិតចាក់សម្លាប់នាងហើយដឹកសាកសពទៅកាន់ប៉ុស្តិប៉ូលិស
BY Khmernote Media
February 8, 2018
បរទេស ៖ កាលពីប៉ុន្មានថ្ងៃមុននៅក្នុងប្រទេសម៉ាឡេស៊ីមានករណីចម្លែកមួយ ដែលបុរសម្នាក់បានសម្លាប់សង្សារបស់ខ្លួនហើយដឹកសាកសពរបស់នាងទៅកាន់ប៉ុស្តិប៉ូលិសដោយខ្លួនឯង។ រឿងរ៉ាវនេះបានធ្វើអោយមនុស្សជាច្រើនងឿងឆ្ងល់ពីទង្វើររបស់បុរសជាឃាតករម្នាក់នោះ ប៉ូលិសបានធ្វើការសាកសួរទៅលើរូបគេពីមូលហេតុដែលនាំអោយសម្លាប់មិត្តស្រីខ្លួនឯង។
តាមរបាយការណ៏របស់សារព័ត៌មាន The Star ដែលបានចេញផ្សាយថ្ងៃនេះបានអោយដឹងថា បុរសជាឃាតករបានសារភាពពីមូលហេតុដែលគែសម្លាប់មិត្តស្រីខ្លួនឯងនៅមុខប៉ូលិសហើយ។ កាលដែលគេសម្លាប់មិត្តស្រីខ្លួនឯងគឺដោយសារតែ នាងបដិសេធមិនយល់ព្រមជាមួយនឹងសំណើរសុំរៀបការរបស់គេ ហើយនាងព្រមទាំងបាននិយាយថានាងចង់រៀនការជាមួយនឹងបុរសផ្សេងម្នាក់ទៀត។ ដោយមិនអាចទទួលយកបាននូវការបដិសេធត្រង់ៗមួយនេះ គេក៏បានសម្រេចចិត្តសម្លាប់នាងដោយប្រើកូនកាំបិតចាក់ត្រង់កនាង៕




ប្រភព ៖ thecoverage