បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលឆ្លងវីរ៉ុស Covid-19 ពីជនជាតិជប៉ុន គឺជាអ្នកគ្រប់គ្រង (General Manager) ឲ្យក្រុមហ៊ុនជនជាតិជប៉ុននោះ និងមានភាពសិទ្ធិស្នាលជាងគេជាមួយជនជាតិជប៉ុន
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះះ ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ COVID-19 នៅខេត្តសៀមរាប ហើយនៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការប្រកាសជាសាធារណៈថា មានបុរសខ្មែរយើងម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន បានបង្ហាញសញ្ញាណវិជ្ជមាននៃវីរុសកូរ៉ូណា COVID-19។
ក្នុងនោះផងដែរ ចំណោមអ្នកប៉ះពាលពីថ្ងៃទី០៦ ជនជាតិជប៉ុន មានបុរស ២នាក់ និងស្រី ២ នាក់ ហើយក្នុងនោះស្រីម្នាក់ជាជនជាតិជប៉ុន។ ចំណែកព្រឹកមិញនេះក្រសួងសុខាភិបាល បានរកឃើញស្រីជនជាតិជប៉ុនម្នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុននោះ និងគ្រួសាររបស់បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលមានប្រពន្ធ និងប្អូនថ្លៃ តែមិនទាន់ចេញរោគសញ្ញាទេ ក្រសួងកំពុងយកសំណាកទៅពិនិត្យ និងដាក់ដោយឡែកដែរ។ គួរបញ្ជាក់ថា បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលឆ្លងមេរោគ Covid 19 ពីជនជាតិជប៉ុនគឺជាអ្នកគ្រប់គ្រងអាជីវកម្មឲ្យជនជាតិជប៉ុននោះ៕


អត្ថបទ៖ សេម