ព័ត៌មានជាតិ
សម្តេចតេជោ បញ្ជាភ្លាមៗប្រកាសឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាបរយៈពេល១៤ថ្ងៃ ហើយបិទកម្មវិធីសង្រ្កាន្តសៀមរាបផងដែរ
BY Khmernote Media
March 7, 2020
ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះះ ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ COVID-19 នៅខេត្តសៀមរាប ហើយនៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការប្រកាសជាសាធារណៈថា មានបុរសខ្មែរយើងម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន បានបង្ហាញសញ្ញាណវិជ្ជមាននៃវីរុសកូរ៉ូណា COVID-19។
ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានលើកឡើងផងដែរថា ឯកឧត្តមបានទទួលបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ជាបិទសាលារៀន ដែលជាកន្លែងប្រមូលផ្តុំ នៅទីរួមខេត្តសៀមរាបចំនួនរយៈពេល១៤ថ្ងៃ ហើយក្រសួងសុខាភិបាលនឹងធ្វើការពិនិត្យតាមដានជាមួយក្រសួងអប់រំ មើលពីការវិវត្តនៃជំងឺនេះបន្តទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានទូរស័ព្ទមកឯកឧត្តម ម៉ម ប៊ុនហេង ភ្លាម ដោយបញ្ជាក់ថា ពិធីបុណ្យសង្ក្រាន្តសៀមរាប ក៏មិនបានប្រារព្ធផងដែរ៕

