ខ្មែរណូត

ស្វែងរក

  • PR

    អស្ចារ្យណាស់! កូនខ្មែរម្នាក់មានសមត្ថភាពបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងចំណូលចំណាយ ដែលម្ចាស់ហាងគ្រប់ប្រភេទអាចចូលទៅប្រើប្រាស់បានដោយមិនគិតថ្លៃ

    BY autoadmin March 24, 2020
    អស្ចារ្យណាស់! កូនខ្មែរម្នាក់មានសមត្ថភាពបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងចំណូលចំណាយ ដែលម្ចាស់ហាងគ្រប់ប្រភេទអាចចូលទៅប្រើប្រាស់បានដោយមិនគិតថ្លៃ

    តាមការស្ទង់មតិក្នុងចំណោមម្ចាស់អាជីវកម្មជាច្រើនដែលទើបបង្កើតឡើងបានបង្ហាញថា ពួកគាត់មានបញ្ហាប្រឈមរួមមួយគឺលំបាកក្នុងការចំណាយប្រាក់ទិញប្រព័ន្ធគ្រប់គ្រង់អាជីវកម្ម។ ដើម្បីឆ្លើយតបនឹងបញ្ហាមួយនេះ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាខ្មែរម្នាក់បានបង្កើតប្រព័ន្ធគ្រប់គ្រងថ្មីមួយ ដែលមានឈ្មោះថា POS សម្រាប់អោយប្រជាជនខ្មែរប្រើប្រាស់ដោយមិនគិតថ្លៃ។ ប្រពន្ធ័នេះមានសារៈប្រយោជន៍ជាច្រើនដូចខាងក្រោម៖

    ១-ងាយស្រួលគ្រប់គ្រងចំណូលប្រចាំខែ
    ២-ងាយស្រួលគ្រប់គ្រងចំនួនផលិតផលនៅក្នុងស្តុក
    ៣-ងាយស្រួលស្វែងរកផលិតផលណាដែលលក់ដាច់ជាងគេ
    ៤-ចំណេញពេលវេលាបូករបាយការណ៍ប្រចាំថ្ងៃឬប្រចាំខែ
    ៥-អាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់និងគ្រប់ទីកន្លែង

    ដើម្បីចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ POS​ លោកអ្នកអាចធ្វើតាមការណែនាំខាងដូចខាងក្រោម៖
    -លោកអ្នកអាចប្រើប្រាស់បានជាមួយទូរសព្ទ័ដៃ និងកុំព្យូទ័រ

    -បើក Browser Google Chrome ឬ Firefox ហើយសរសេរពាក្យ www.168daily.com
    -ចូលទៅកាន់ Menu Register ដើម្បីបំពេញនូវព័ត៌មានមួយចំនួនអំពីហាងលោកអ្នក។


    -ចូលទៅកាន់ Menu Products ដើម្បីបង្កើតប្រភេទផលិតផលដែលមាននៅក្នុងហាងលោកអ្នក។


    -ចូលទៅកាន់ Menu Purchases ដើម្បីបង្កើតការទិញចូលផលិតផលនីមួយៗ។


    -ចូលទៅកាន់ Menu POS ដើម្បីជ្រើសរើសផលិតផលដែលត្រូវលក់អោយអតិថិជន។


    -ចុចលើប៊ុតុង Checkout បន្ទាប់មកជ្រើសរើសប្រភេទក្រដាស់ដែលត្រូវតាមវិកយប័ត្ររបស់លោកអ្នក។


    -សម្រាប់មើលរបាយការណ៍លក់សុំចូលទៅកាន់ Reports ដើម្បីពិនិត្យមើលប្រាក់ចំណេញ។


    សូមបញ្ជាក់ថា ឧបរករណ៍ចាំបាច់ដែលលោកត្រូវការមានដូចជា៖
    -កុំព្យូទ័រ ឬទូរសព្ទ័ទំនើប និងម៉ាស៊ីនព្រីន ។
    សូមទស្សនាវីដេអូខាងក្រោមពីរបៀបប្រើប្រាស់លម្អិត៖

    អត្ថបទ៖ ភក្តី

    Share This Post: