ព័ត៌មានជាតិ

ស្ដែងណាស់! រថយន្តបុកក្របីខ្ទេចមួយកំណាត់មុខមិនទាន់ស្ទូចចេញផង ស្រាប់តែរថយន្ត២គ្រឿងទៀត បើកយ៉ាងលឿនទៅបុកបន្តគ្នាទាំងបីគ្រឿង ស្លាប់២នាក់ របួសធ្ងន់ស្រាល៦នាក់

BY
Khmernote Media
March 26, 2020

ខេត្តកោះកុង ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់ បានស្លាប់ និងមនុស្សប្រុសស្រី៦នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តបុកក្របីមួយក្បាលដែលរត់ឆ្លងផ្លូវ ក្រោយមកក៏មានរថយន្តពីរគ្រឿងទៀត បើកបោះពួយក្នុងល្បឿនលឿន មិនដឹងនៅខាងមុខមានឧបសគ្គ ក៏បន្តទៅបុករថយន្តដែលបុកក្របីនោះបន្តកន្ទុយគ្នាពេញទំហឹងតែម្ដង បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញជួយសង្គ្រោះទាំងយប់ផងដែរ នេះបើតាមការរាយការណ៍បឋមពីកន្លែងកើតហេតុបានប្រាប់មកកាន់សហការីខ្មែរណូត នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តបីគ្រឿងបុកបន្តគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិ៤៨ ចន្លោះបង្គោល១៩-២០(ព្រែកស្ពាន) ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែកអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានអោយដឹងជាជំហានបឋមសិនថា ចំពោះមូលហេតុ គឺដំបូងឡើយមានរថយន្តមួយគ្រឿង បើកបុកក្របីដែលរត់កាត់ផ្លូវ ហើយក្រោយមកស្រាប់តែមានរថយន្ត២គ្រឿងទៀត បើកលឿនមិនប្រយ័ត្ន ក៏បន្តទបុករថយន្តករណីទី១នោះបន្តបន្ទាប់គ្នាតែម្ដង ទើបបានជាបណ្តាលឲ្យស្លាប់មនុស្សប្រុស០២នាក់ និងរងរបួស០៦នាក់ទៀត (ក្នុងនោះមានមនុស្សស្រី០២នាក់ផងដែរ) ។

បច្ចុប្បន្នជនរងគ្រោះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះទៅកាន់មន្ទីរពេទ្យ សូមរងចាំដំណឹងបន្ថែមនៅពេលក្រោយទៀត ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: