ព័ត៌មានជាតិ

ព្រឹកនេះមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការទ្រុងទ្រាយធំ​ ត្រួតពិនិត្យ​ ម៉ាស់​ និងទឹកអាកុល​​ ដែលកំពុងចរាចរលេីទីផ្សារ​ គ្មានគុណភា​ព​ និងលក់ក្នុងតម្លៃថ្លៃ​

BY
Khmernote Media
March 26, 2020

រាជធានីភ្នំពេញ៖​ បើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីជំនាញ​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការ​ឆែកឆេរ​ នៅតាមឱសថស្ថាន​នានា​ ចំនួន៤ទីតាំង​ រួមមាននៅម្តុំផ្សារអូឡាំពិក​ ម្តុំផ្សារតាប៉ាង​ ផ្សាទំនើបម៉ាក្រូ​ និងផ្សារទំនើបអ៊ីអនសែនសុខ​ ដើម្បីស្វែករក​នូវផលិតផល​ ម៉ាស់​ និងអាកុលសម្រាប់លាងសំអាតដៃ​ ដែលគ្មានគុណភាព​ និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ​ ឆ្លៀតឱកាស​ដែលវីរុស​ កូវីត១៩​ (COVIT 19) កំពុងរីករាលដាល​។​ ប្រតិបត្តិការនេះ​ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០នេះ​ ។

ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ​ មន្ត្រីជំនាញ​ បាននាំយកនូវអាកុល​ និងម៉ាស់មួយចំនួន​ មកធ្វើការពិសោធន៍​ និងបានធ្វើការណែនាំ​ អោយម្ចាស់ទីតាំង​ ឱសថស្ថាន​ រឺហ្វាម៉ាស៊ីទាំងអស់​ ចូលរួមសហការ​ ជាមួយមន្ត្រីជំនាញ​តាមរយៈការលក់នៅផលិតផលដែលមានគុណភាព​ និងមានយីហោច្បាស់លាស់​ ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ​ ដើម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ​ ប្រយុទ្ធប្រឆាំង​ បង្ការ​ ទប់ស្កាត់​ នូវវីរុសកូវីត១៩​ COVIT19​ ដែលកំពុងរីករាលដាលនៅកម្ពុជា​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: