ព័ត៌មានជាតិ

អ្នកលក់អនឡាញម្នាក់ចូលខ្លួនសារភាពកំហុស ក្រោយបើកបរល្មើសច្បាប់ ហើយផុសពាក្យសំដី ប្រមាថមើលងាយ មន្ត្រីចរាចរណ៍

BY
Khmernote Media
March 26, 2020

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាថ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វេីកិច្ចសន្យា និងសុំទោសជាសារធាណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ចាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់គណនីហ្វេសបុកឈ្មោះ Nita Chheng បង្ហោះនៅលើបណ្តាញសង្គមប៉ុងប៉ងបុកមន្ត្រីប៉ូលិសចរាចរណ៍ឲ្យបាក់ជើង ដោយសារតែត្រូវមន្ត្រីប៉ូលិសចរាចរណ៍ផាកពិន័យ ទាំងខ្លួនប្រព្រឹត្តិខុសច្បាប់ចរាចរណ៍ជើងគោក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: