ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា ពិតជាមានអ្នកផ្ទុកជម្ងឺកូវីដ១៩ ២នាក់ពិតប្រាកដមែន ប៉ុន្តែមិនមែននៅក្នុងចំណោមពលករ ដែលទើបមកពីប្រទេសថៃនោះទេ

BY
Khmernote Media
March 27, 2020

ខេត្តកណ្តាល​ ៖ ស្នងការនគរបាលខេត្តកណ្ដាល​ សូមសារធារណៈជនមេត្តាជ្រាបថា: ពាក់ព័ន្ធនឹងសារព័ត៌មានមួយ ដែលបានចុះថា “ពិតអត់! ខេត្តកណ្តាល មានវិជ្ជមានកូវីដ-១៩ ២នាក់ដែលជាពលករមកពីថៃ? យើងខ្ញុំសូមឆ្លើយបញ្ជាក់ថា ខេត្តកណ្តាល ពិតជាមានអ្នកផ្ទុកជម្ងឺកូវីដ១៩ ចំនួន០២នាក់ពិតប្រាកដមែន ប៉ុន្តែពួកគាត់មិនមែនជាអ្នកនៅក្នុងចំណោមពលករដែលទើបមកពីប្រទេសថៃនោះទេ។

ករណីទី1៖​ ឈ្មោះ​ ទ.ត្រ ប្រុស អាយុ 60ឆ្នាំ មកពីម៉ាឡេស៊ី 01/03/2020
-តេស្តដំបូង 16/03 វិជ្ជមាន
-តេស្តទី2 17/03 វិជ្ជមាន
-តេស្តទី3 21/03 អវិជ្ជមាន
-តេស្តទី4 22/03 វិជ្ជមាន
-តេស្តទី5 24/03 អវិជ្ជមាន
-តេស្តទី6 26/03 រងចាំលទ្ធផល ។

*ករណីទី2​ ឈ្មោះ ស្ល.យ ប្រុស59ឆ្នាំ គាត់មិនបានទៅម៉ាឡេស៊ីទេ តែគាត់ដើរធ្វើបុណ្យសាសនា ក្នុងស្រុកគ្រប់ទីកន្លែង ហើយគាត់មានការពាក់ព័ន្ធជាមួយ ករណីទី1ខាងលើ និងគ្នាគាត់ 11នាក់ទៀត​ ។

តេស្តទី1 23/03 វិជ្ជមាន (ពេទ្យរុស្សី ទៅធ្វើតេសខ្លួនឯង ក្រោយពីលទ្ធផល វិជ្ជមាន ខាងពេទ្យរុស្សី បញ្ជូនគាត់មកឲ្យខាងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល តាមដាន ធ្វើការព្យាបាល)។
តេស្តទី2 26/03 រងចាំលទ្ធផល។

ដោយឡែក: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទៅជួបផ្ទាល់ប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ១៩នាក់ ស្មើនឹង០៣គ្រួសារ។ ក្នុងនោះឆ្លងតាមព័ត៌មានរបស់មណ្ឌលសុខភាពត្រើយស្លា ថារកឃើញអ្នកឡើងកំដៅចំនួន០៤នាក់។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ស្នងការ សុំគោលការណ៍ដឹកនាំផ្ទាល់ពីឯកឧត្តម អភិបាលខេត្តកណ្តាល ដើម្បីពន្យល់ណែនាំប្រជាពលរដ្ឋទាំង១៩នាក់នោះ ឲ្យយល់ពីផលប៉ះពាល់ និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩។ និងដើម្បីអញ្ជើញពួកគាត់មកស្នាក់នៅដាច់ដោយឡែករយៈ១៤ថ្ងៃនៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ដែលមានការតាមដានផ្នែកសុខភាពរបស់មន្ទីរសុខាភិបាលខេត្ត​ ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: