ព័ត៌មានជាតិ

ពេទ្យផ្យាថៃ ២ ចេញសេចក្តីបំភ្លឺជុំវិញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីយប់មិញ ក្នុងករណីជនជាតិឥណ្ឌូនេស៊ី២នាក់ មានវិជ្ជមានកូវីដ-១៩

BY
Khmernote Media
March 27, 2020

នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០កន្លងទៅក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយជុំវិញបច្ចុប្បន្នភាពនៃវីរុស កូវីដ-១៩ ដោយក្នុងនោះមានចំនុចមួយលើកឡើងពីជនជាតិឥណ្ឌូនេស៊ី២នាក់ ដែលបានធ្វើតេស្តវិជ្ជមាន កូវីដ-១៩ នៅមន្ទីពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ប៉ុន្តែដោយសារតែគ្មានថវិការបង់ថ្លៃព្យាបាលក៏បានធ្វើដំណើរមកប្រទេសកម្ពុជា។ ជុំវិញនឹងករណីនេះដែរ មន្ទីពេទ្យផ្យាថៃ ២ ដែលមានស្នាក់ការនៅកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដូចខាងក្រោម៖

“សេចក្តីបំភ្លឺ មន្ទីរពេទ្យផ្យាថៃ ២ សូមធ្វើការបកស្រាយជុំវិញការចុះផ្សាយ ប្រកាសរបស់ក្រសួងសុខាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាក្នុង គេហទំព័រហ្វេសប៊ុក ចុះថ្ងៃទី ២៦ មីនា ឆ្នាំ ២០២០
នៅត្រង់ចំណុចទី ២ ទាក់ទងនឹងករណីជនជាតិ ឥណ្ឌូនេស៊ី ០២នាក់ ។ សូមអានសេចក្តីស្រាយបំភ្លឺ ទាំងស្រុងដូចក្នុងរូបភាព ។”

Share This Post: